មហាសេដ្ឋីដ៏ល្បី លោក Elon Musk បានធ្វើឲ្យកក្រើកពិភពឌីជីថលម្តងទៀតបន្ទាប់ពីសម្រេចការទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនាពេលថ្មីៗនេះ។ លោកក៏បានបង្ហើបផងដែរថា ការទិញក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ខ្លួនដែលចង់បង្កើតApp ទេព (Super App) ដែលជាកម្មវិធីមួយប្រមូលកម្មវិធីផ្សេងៗដែលចាំបាច់ជាច្រើនទៀតឲ្យនៅកន្លែងតែមួយ ដែលទស្សនវិស័យរបស់លោកុំចង់ប្រដូចកម្មវិធីរបស់ខ្លួនទៅនឹងកម្មវិធីWeChatរបស់ចិន។
តាមពិតទៅ កម្មវិធីទេព(Super App)បែបនេះ មិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ ដែលកម្មវិធីបែបនេះ ត្រូវបាន App របស់ចិន គឺ WeChat ចាប់ផ្តើមបង្កើតជិតមួយទស្សវត្សមកហើយ ដែលក្នុងកម្មវិធិWeChatគឺជាបណ្តាញសង្គមដ៏ធំជាងគេនៅប្រទេសចិន មានសេវាកម្មដូចជាការទំនាក់ទំនង ចែករំលែករូបថត វីដេអូ ហើយមានរួមបញ្ចូលដោយកាបូបលុយដែលភ្ជាប់ជាមួយធនាគារសម្រាប់ចាយ និងទិញទំនិញ កម្មវិធីកក់សណ្ឋាគារ កក់ឡាន ឬសេវាកម្មផ្សេងៗ និងសេវាកម្មដទៃចាំបាច់ជាច្រើនទៀតនៅកន្លែងតែមួយ ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃនាសម័យកាលបច្ចេកវិទ្យា។
ប៉ុន្តែកម្មវិធីទេពបែបនេះ នៅមិនទាន់មាននៅឡើយសម្រាប់ទីផ្សារនៅទ្វីបអាមេរិច និងអឺរ៉ុប ដែលធ្វើឲ្យលោក Elon Muskមានគម្រោងបង្កើតកម្មវិធីបែបនេះទីមួយនៅទីផ្សារលោកខាងលិច។ លោកក៏បានធ្វើការជជែកជាមួយនឹងបុគ្គលិកTwitterផងដែរអំពីភាពងាយស្រួល និងសម្រួលការរស់នៅរបស់WeChat ហើយនៅមិនទាន់មានកម្មវិធីបែបនេះនៅឡើយក្រៅពីប្រទេសចិន ដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយម និងមើលឃើញឱកាសយ៉ាងច្រើនសម្រាប់កម្មវិធីបែបនេះ។
Elon Musk ក៏បានលើកឡើងថា បន្ទាប់ពីទិញ Twitterហើយ វានឹងជួយពន្លឿនគម្រោងធ្វើកម្មវិធីទេពរបស់លោកឲ្យបានសម្រេចក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។