spot_img
spot_img
Homeទូទៅលោក Elon Musk បានប្រកាសថាលោកនឹងលក់កម្មវិធី X ក្នុងតម្លៃ45 ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន AI របស់គាត់

លោក Elon Musk បានប្រកាសថាលោកនឹងលក់កម្មវិធី X ក្នុងតម្លៃ45 ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន AI របស់គាត់

-

លោក Elon Musk បានប្រកាសថា លោកនឹងលក់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ឈ្មោះ X ទៅឱ្យក្រុមហ៊ុន xAI របស់គាត់ក្នុងតម្លៃ 45 ពាន់លានដុល្លារ។ នៅក្នុងតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះរួមមានបំណុលចំនួន 12 ពាន់លានដុល្លារដែលកម្មវីធីXធ្លាប់ជំពាក់កាលពីឆ្នាំ2022 និងកម្មវិធី X មានតម្លៃ 33 ពាន់លានដុល្លារ។

ថែមពីនេះ លោកMusk បាននិយាយថាការរួមបញ្ចូលនេះនឹងធ្វើឱ្យកម្មវិធី X ជាមួយនឹងបញ្ញាសិប្បនិមិត្តកម្រិតខ្ពស់របស់ xAI ពួកគេអាចបង្កើតមុខងារថ្មីៗ និងកាន់តែប្រសើរដែលធ្វើឱ្យវេទិកានេះកាន់តែឆ្លាតវៃ និងមានប្រយោជន៍សម្រាប់មនុស្សកាន់តែច្រើន។

ការរួមបញ្ចូលនេះនឹងធ្វើឱ្យតម្លៃរបស់ X បានប្រសើរឡើងមួយកម្រិតដោយសារតែការរួមបញ្ចូលជាមួយ xAI ទោះបីជាកម្មវិធីនេះធ្លាប់មានការតស៊ូពីមុនជាមួយអ្នកផ្សាយពាណិជ្ជកម្មដែលចាកចេញដោយសារមានភាពចម្រូងចម្រះជាមួយគ្នាពីមុនដ៏ដោយ។ ប៉ុន្តែថ្មីៗនេះគេបានកត់សម្គាល់ថាអ្នកផ្សាយពាណិជ្ជកម្មធំៗ ដូចជា Amazon និង Apple ឥឡូវនេះបានត្រឡប់មកវិញ ដើម្បីផ្សាយពាណិជ្ជកម្មលើកម្មវិធី Xរបស់លោក Muskវិញ។ ហើយការរួមបញ្ចូលគ្នានៃ X និង xAI ត្រូវបានគេមើលឃើញថាជាកត្តាសំខាន់ដែលជួយឱ្យ X ងើបឡើងវិញ និងដើរតួនាទីកាន់តែធំក្នុងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ