លោក Elon Musk បានអំពាវនាវឱ្យបិទវិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព (RFE/RL) និងសំឡេងអាមេរិក (VOA) ដែលជាប្រព័ន្ធផ្សព្វផ្សាយទទួលបានប្រាក់កម្រៃពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះនៅក្នុងការអត្ថាធិប្បាយរបស់លោក Richard Grenell ជាបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានថាឱ្យ Radio Free Europe/Radio Liberty (RFE/RL) និង Voice of America (VOA) ជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋពោរពេញទៅដោយសកម្មជនឆ្វេងនិយម។
កាលដែលលោក Richard Grenell ពោលបែបនេះដោយសារចាប់តាំងពីអង្គភាពទាំងពីនេះទទួលបានមូលនិធិពីរដ្ឋាភិបាលអាមេរិក ដូចនេះពួកគេអាចបម្រើផលប្រយោជន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានភាពលំអៀងក្នុងការរាយការណ៍ និងខ្លឹមសាររបស់ពួកគេអាចត្រូវបានជះឥទ្ធិពលឬបង្កើតដោយរបៀបវារៈនយោបាយ។
ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Grenell លោក Elon Musk បានយល់ស្របចំពោះការរិះគន់របស់លោក Richard Grenell។ លោកMusk បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះដែលទទួលបានកម្រៃពីផ្តល់មូលនិធិដោយរដ្ឋាផិបាលសហរដ្ឋអាមេរិក កំពុងតែខ្ជះខ្ជាយថវិកាជាតិ។ លោក Musk បានបន្ថែមទៀតថា គ្មានអ្នកណាស្តាប់ពួកគេទៀតទេ ដូចនេះលោកបានស្នើថា អង្គភាពទាំងនេះគួរតែបិទ ដើម្បីកុំឱ្យបន្តខ្ជះខ្ជាយថវិការរបស់រដ្ឋបន្តទៀត។