spot_img
spot_img
Homeទូទៅលោក Elon Musk សម្រេចចិត្តចាកចេញពីរដ្ឋបាល Trump បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើន

លោក Elon Musk សម្រេចចិត្តចាកចេញពីរដ្ឋបាល Trump បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើន

-

កាលពីថ្ងៃទី 28 ខែឧសភា Elon Musk បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ពីការចាកចេញពីតួនាទីរបស់គាត់នៅក្នុងរដ្ឋបាល Trump ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះមន្ត្រី​សេតវិមាន​បាន​បញ្ជាក់​ថា ការចាកចេញរបស់​លោកនឹងចូលជាធរមាននៅ​ល្ងាច​នោះតែម្តង។

ថែមពីនេះ បន្ទាប់ពីលោក Musk ចាកចេញពីរដ្ឋបាលលោក Trump លោកក៏បានថ្លែងអំណរគុណដល់លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ សម្រាប់ឱកាសដើម្បីបម្រើរយៈពេល 130 ថ្ងៃក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសនៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) និងបានបង្ហាញទំនុកចិត្តថានាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

យ៉ាងណាមិញ អំឡុងពេលលោកកាន់តួនាទីនយោបាយនៅក្នុងរដ្ឋាភិបាល វាបានបង្កឱ្យមានការតវ៉ាមិនពេញចិត្តពីមនុស្សចាច្រើន មិនតែប៉ុណ្ណោះ អ្នកវិនិយោគមួយចំនួនបានជំរុញឱ្យគាត់ផ្តោតលើក្រុមហ៊ុន Tesla ជំនួសឱ្យការងាររបស់រដ្ឋាភិបាល និងភាពចម្រូងចម្រាសផ្សេងៗទៀត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ