spot_img
spot_img
HomeទូទៅElon Musk ទុកពេលឱ្យ Apple 3 ថ្ងៃដើម្បីសម្រេចចិត្តលើការផ្តល់ជូន 5 ពាន់លានដុល្លាររបស់គាត់ ដើម្បីរួមសហការគ្នា

Elon Musk ទុកពេលឱ្យ Apple 3 ថ្ងៃដើម្បីសម្រេចចិត្តលើការផ្តល់ជូន 5 ពាន់លានដុល្លាររបស់គាត់ ដើម្បីរួមសហការគ្នា

-

កាលពីឆ្នាំ 2022 លោក Elon Musk បានស្នើសុំឱ្យ Apple ធ្វើកិច្ចព្រមព្រៀងចំនួន 5 ពាន់លានដុល្លារ ដើម្បី Apple ប្រើប្រព័ន្ធផ្កាយរណបរបស់ SpaceX នៅក្នុង iPhone 14 ដោយផ្តល់ឱ្យ CEO Tim Cook 72 ម៉ោងដើម្បីសម្រេចចិត្តនឹងសំណើរនេះ។ ស្របពេលនោះដែរ លោក Cook ក៏បានបដិសេធ ដោយជ្រើសរើសភាពជាដៃគូ $1,7 ពាន់លានដុល្លារជាមួយ Globalstar ជំនួសវិញ។

បន្ទាប់ពី Apple បានបដិសេធ លោក Elon Musk បានសហការជាមួយក្រុមហ៊ុន T-Mobile ដើម្បីបើកដំណើរការសេវាកម្មថ្មីមួយដែលមានឈ្មោះថា Starlink Direct to Cell ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង។

រហូតឈានដល់ជម្លោះរវាង Apple និងSpaceX តាមផ្លូវច្បាប់លើសិទ្ធិវិសាលគមបានកើតមានឡើង ដោយបានប្រកែកគ្នាថាអ្នកណាមានសិទ្ធិប្រើប្រាស់ប្រេកង់វិទ្យុជាក់លាក់។ ការប្រយុទ្ធគ្នាតាមផ្លូវច្បាប់នេះបានធ្វើឱ្យផែនការផ្កាយរណបរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ និងធ្វើឱ្យការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងពីរកាន់តែមានភាពតានតឹង ខណៈដែលក្រុមហ៊ុនទាំងពីរបានព្យាយាមដឹកនាំសេវាកម្មទូរស័ព្ទចល័តដំណើរការដោយផ្កាយរណបដូចគ្នា។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ