កញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប ដែលរួមមាន ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប ដែលមានចំនួនសរុបជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃផលិតផល ដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ ។
ទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០,០០០នាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥,០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។
ការវិនិយោគនេះនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រមូល និងគ្រប់គ្រងផលិតផលកិសិកម្ម ឃ្លាំងស្តុក ទីតាំងសម្ងួត និងផ្លូវដឹកជញ្ជូន ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលក្នុងបរិមាណច្រើន។ ការវិនិយោគនេះក៏នឹងផ្តល់មូលនិធិដល់ការសាងសង់ ស្ពានកោះខ្សាច់ទន្លេ ដើម្បីបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ។ ជាងនេះទៅទៀត ការផ្តល់ហិរញ្ញប្បទាននឹងធ្វើឱ្យសន្តិសុខស្បៀង និងការត្រួតពិនិត្យគុណភាពកាន់តែមានភាពល្អប្រសើរ តាមរយៈការគាំទ្រដល់មន្ទីរពិសោធន៍ ការស្រាវជ្រាវ និងស្ថានីយរក្សាទុកទំនិញនៅដាច់ដោយឡែក និងការពង្រីកមន្ទីរពិសោធន៍ជាតិកសិកម្ម។
ប្រភព៖ កោះសន្តិភាព