spot_img
spot_img
Homeទូទៅនៅថ្ងៃឆ្លងឆ្នាំនឹងមានការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅខាងមុខព្រះបរមរាជវាំង

នៅថ្ងៃឆ្លងឆ្នាំនឹងមានការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅខាងមុខព្រះបរមរាជវាំង

-

នៅថ្ងៃឆ្លងឆ្នាំ ខាងមុខព្រះបរមរាជវាំង នឹងមានរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល។

ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងអមដោយកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។ ក្នុងនោះដែលក៏មានកម្មវិធី “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់។ ក្នុងចំណោមនោះ គឺមានយក្សល្ខោនបាសាក់២០០នាក់ចូលរួម និងទីងមោងឆៃយ៉ាំ៨៥នាក់ នឹងមានវត្តមាននាពេលនោះ។

“ក្បួនដង្ហែសាទរកម្ពុជា” នឹងធ្វើឡើងនៅម៉ោង៦ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនឹងបន្តធ្វើឡើងដល់ម៉ោង១ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

បើយោងទៅតាមលោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» បានឱ្យដឹងថា កម្មវិធីនេះ គឺមិនអនុញ្ញាតឱ្យផ្សព្វផ្សាយម៉ាកសញ្ញាស្រាបៀរនៅខាងមុខបរិវេណព្រះបរមរាជវាំងឡើយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ