spot_img
spot_img
Homeទូទៅក្រុមហ៊ុន Ford បាននិយាយថាពន្ធគយនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណេញរហូតដល់ 1,5 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2025 នេះ

ក្រុមហ៊ុន Ford បាននិយាយថាពន្ធគយនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណេញរហូតដល់ 1,5 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2025 នេះ

-

កាលពីថ្ងៃច័ន្ទ ខែឧសភា ក្រុមហ៊ុន Ford បាននិយាយថា ពន្ធ 25% របស់ Trump លើយានយន្ត និងគ្រឿងបន្លាស់ដែលនាំចូលបានធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណេញរបស់ខ្លួនរហូតដល់ 1,5 ពាន់លានដុល្លារ ក្នុងឆ្នាំ 2025 ។ នេះបានធ្វើឱ្យក្រុមហ៊ុន​លុបចោលការព្យាករណ៍ប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយ​និយាយ​ថា ”​វា​ពិបាក​ក្នុង​ការ​ទស្សន៍ទាយ​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ”

យ៉ាងណាមិញ ក្រុមហ៊ុន Ford នៅតែទទួលរងផលប៉ះពាល់តិចជាងរថយន្តផ្សេងទៀត ដោយសាររថយន្តភាគច្រើនរបស់ខ្លួនដែលលក់នៅសហរដ្ឋអាមេរិកត្រូវបានផលិតនៅអាមេរិកផ្ទាល់។ ប៉ុន្តែបើក្រុមហ៊ុន Ford គ្មានការកាត់បន្ថយការចំណាយ នោះផលប៉ះពាល់ពន្ធអាចឈានដល់ 2,5 ពាន់លានដុល្លារ។

ទន្ទឹងនឹងនេះ CFO របស់ក្រុមហ៊ុន Ford បាននិយាយថាពួកគេកំពុងសម្របខ្លួនជាមួយនឹងផលវិបាកនេះ ប៉ុន្តែពន្ធទាំងនេះអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ដោយក្រុមហ៊ុន Ford រកបានប្រាក់ចំណេញចំនួន 471 លានដុល្លារនៅក្នុងត្រីមាសទី 1 ពោលគឺតិចជាងចំនួន $1,3 ពាន់លានដុល្លារដែលខ្លួនបានធ្វើកាលពីឆ្នាំមុន។ រីឯប្រាក់ចំណូលសរុបរបស់ពួកគេបានធ្លាក់ចុះ 5% ប៉ុន្តែពួកគេបានបាត់បង់ប្រាក់តិចជាងមុនលើរថយន្តអគ្គិសនីបើធៀបនឹងឆ្នាំមុន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ