កាលពីថ្ងៃអង្គារ ប្រធានាធិបតី Donald Trump បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយដើម្បីលក់ “កាតមាស” ដល់ជនបរទេសក្នុងតម្លៃ 5 លានដុល្លារ នោះគេនឹងអាចកាន់សញ្ជាតិអាមេរិក។ ការលក់នេះនឹងចាប់ផ្តើមក្នុងរយៈពេលប្រហែលពីរសប្តាហ៍ក្រោយបន្ទាប់ពីលោកបានប្រកាស។
គោលបំណងលក់នេះគឺដើម្បីនាំយកបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនឱ្យមករស់នៅសហរដ្ឋអាមេរិក។ ជាថ្នូរនឹងការបង់ប្រាក់ចំនួន 5 លានដុល្លារ បុគ្គលទាំងនេះនឹងទទួលបានឯកសិទ្ធិមួយចំនួន ដូចជាលទ្ធភាពក្នុងការរស់នៅ ធ្វើការនៅក្នុងអាមេរិក និងក្លាយជាពលរដ្ឋសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោក Trump បានជឿជាក់ថា សន្លឹកកាតមាសដែលមានតម្លៃ 5 លានដុល្លារនេះ និងលក់បានច្រើនទៅដល់បុគ្គលដែលមានសក្តានុពលនៅជុំវិញពិភពលោក ដែលចង់ទទួលបានសិទ្ធិ ទទួលបានប័ណ្ណបៃតង (ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍) និងចូលសញ្ជាតិក្លាយជាពលរដ្ឋរបស់សហរដ្ឋអាមេរិក។