លោក Geoffrey Hinton ដែលត្រូវបានគេស្គាល់ថាជា “Godfather of AI” បានព្រមាននៅក្នុងកិច្ចសម្ភាសន៍ CBS កាលពីឆ្នាំ 2023 ថា បញ្ញាសិប្បនិម្មិតអាចនឹងឆ្លាតជាងមនុស្សក្នុងរយៈពេល 5 ឆ្នាំទៅមុខ ហើយវានឹងអាចចាប់ផ្តើមធ្វើឱ្យមនុស្សជាតិពិបាកក្នុងការគ្រប់គ្រងវា។ កិច្ចសម្ភាសន៍នេះធ្វើឡើង បន្ទាប់ពីគាត់បានចាកចេញពីក្រុមហ៊ុន Google ដូច្នេះគាត់អាចនិយាយដោយបើកចំហអំពីហានិភ័យទាំងនេះ។
លោក Hinton ជាម្ចាស់ពានរង្វាន់វិទ្យាសាស្ត្រកុំព្យូទ័រកំពូលក្នុងឆ្នាំ 2018 មានការព្រួយបារម្ភអំពី AI អាចផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអាចជំនួយការងារទូទៅរបស់មនុស្សបាន។ ដូចនេះទើបលោកបានអំពាវនាវឱ្យមនុស្សគ្រប់រូបមានការស្រាវជ្រាវបន្ថែម និងដើម្បីឱ្យរដ្ឋាភិបាលបង្កើតច្បាប់ដើម្បីរក្សាវាឱ្យមានសុវត្ថិភាព។