Google បានអាប់ដេតគោលនយោបាយបច្ចប្បន្នភាពក្នុងការប្រើប្រាស់ AI ប្រកបក្រមសីលធម៍។ ពីមុន Google បានសន្យានៅក្នុងគោលនយោបាយ AI របស់ពួកគេថានឹងមិនប្រើ AI សម្រាប់គោលបំណងបង្កគ្រោះថ្នាក់ ដូចបង្កើតអាវុធ ឬសម្រាប់ការឃ្លាំមើលនោះទេ ព្រោះវាអាចបង្កភាពអសន្តិសុខទៅដល់អ្នកប្រើប្រាស់ ឬរំលោភលើភាពឯកជន។
ប៉ុន្តែឥឡូវនេះ នៅក្នុងគោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាពរបស់ពួកគេ Google បានលុបចោលការសន្យានោះ។ នេះមានន័យថា ពួកគេអាចនឹងពិចារណាប្រើប្រាស់ AI សម្រាប់នៅក្នុងស្ថានភាពយោធា ឬសន្តិសុខ បើទោះបីជាការប្រើប្រាស់ទាំងនេះអាចមានភាពចម្រូងចម្រាសក៏ដោយ។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំហររបស់ពួកគេដែលធ្លាប់តែធ្វើការសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនប្រើប្រាស់ AI សម្រាប់អ្វីៗដូចជាអាវុធ ឬការឃ្លាំមើលដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ឬលុកលុយឯកជនភាព។ តែពេលនេះ Google បានបន្ធូរបន្ថយច្បាប់ពីមុនរបស់ខ្លួន និងអនុញ្ញាតឱ្យមានប្រើប្រាស់បច្ចេកវិទ្យា AI ។