Home ទូទៅ Google នឹងបង់ប្រាក់ចំនួនពិន័យចំនួន 1.4 ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលក្រុមហ៊ុនបានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត

Google នឹងបង់ប្រាក់ចំនួនពិន័យចំនួន 1.4 ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលក្រុមហ៊ុនបានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត

កាលពីថ្ងៃទី9 ខែឧសភាព អគ្គមេធាវីរបស់រដ្ឋលោក Ken Paxton បានប្រកាសថា Google បានយល់ព្រមបង់ប្រាក់ពិន័យចំនួន 1.4 ពាន់លានដុល្លារទៅឱ្យរដ្ឋតិចសាស់ ដើម្បីដោះស្រាយបញ្ហាដែលថាខ្លួនបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

យ៉ាងណាមិញ បណ្តឹងនេះបានកើតឡើងតាំងពីឆ្នាំ 2022 ដោយតែ Google បានតាមដានដោយសម្ងាត់នូវអ្វីដែលអ្នកប្រើប្រាស់ស្វែងរក និងការប្រើកម្មវិធីផ្សេងៗ ដូចជា Google Photos និង Google Assistant ។ល។ប៉ុន្តែ ឥឡូវនេះ Google បានយល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងទាំងនោះ។

ថែមពីនេះ Google បានបញ្ជាក់ថា ករណីនេះគឺជាបណ្តឹងចាស់ប៉ុណ្ណោះ ហើយបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអាប់ដេតគោលនយោបាយរបស់ខ្លួនរួចហើយ ដើម្បីរក្សាឯកជនភាពដល់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ។

ទន្ទឹងនឹងនេះ Meta ក៏បានជាប់ទាក់ទងនឹងបញ្ហាស្រដៀងដូច Google ដែរ ដោយសារតែវាបានលួចតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ហើយដើម្បីដោះស្រាយបញ្ហា Meta ក៍បានយល់ព្រមបង់ប្រាក់ពិន័យចំនួន 1.4 ពាន់លានដុល្លារទៅឱ្យរដ្ឋតិចសាស់។