spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងទម្លាប់ដែលពង្រឹងសមត្ថភាពយល់ដឹងរបស់អ្នក

ទម្លាប់ដែលពង្រឹងសមត្ថភាពយល់ដឹងរបស់អ្នក

-

ការមានទម្លាប់ល្អពិតជាមានអត្ថប្រយោជន៍ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសនោះគឺជួយឱ្យការគិតរបស់អ្នកកាន់តែមានភាពស្វាហាប់ ក្នុងការបត់បែនទៅតាមស្ថានភាព លើសពិនេះគឺអ្នកនឹងមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា។ ខាងក្រោម​នេះ​ជា​ទម្លាប់​ទាំង 8 ដែល​អាច​ជួយ​ពង្រឹង​ថាមពល​ខួរក្បាល​របស់​អ្នក៖

1. លំហាត់ប្រាណទៀងទាត់៖ សកម្មភាពរាងកាយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ជំរុញការលូតលាស់នៃសរសៃប្រសាទថ្មី និងបង្កើនការចងចាំឱ្យមានការចងចាំល្អ។

2. របបអាហារ៖ ការទទួលទានរបបអាហារដែលមានតុល្យភាពសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់អូមេហ្គា 3 និងវីតាមីនជួយដល់មុខងារខួរក្បាល និងកាត់បន្ថយហានិភ័យនៃការថយចុះការយល់ដឹង។

3. ការគេង៖ ការគេងគឺមានសារៈសំខាន់សម្រាប់ការពង្រឹងការចងចាំ និងអាចផ្តោតអារម្មណ៍បានល្អ។ ជាទូទៅការគេងមួយដែលមានគុណភាពគឺត្រូវគេងឱ្យបាន 7-9 ម៉ោងដែលវាជួយឱ្យខួរក្បាលរបស់អ្នកដំណើរការបានល្អ។

4. ពង្រឹងសមត្ថភាពការគិត៖ ការចូលរួមក្នុងសកម្មភាពដូចជាការអាន ល្បែងផ្គុំរូប ឬរៀនជំនាញថ្មី និងសកម្មភាពផ្សេងៗទៀតដែលជុំរុញឱ្យអ្នកមានការគិត ត្រះរិះ ដែលធ្វើឱ្យខួរក្បាលមានការគិតឆាប់រហ័ស និងចងចាំបានល្អ។

5. ការចូលរួមសកម្មភាពសង្គម៖ ការមានទំនាក់ទំនងនៅក្នុងសង្គមជាទៀងទាត់ធ្វើឱ្យអ្នកមានការគិតរហ័សរហួន ពីព្រោះថានោពេលអ្នកបានចូលរួមក្នុងសកម្មភាពសង្គមជាញឹកញាប់ ឱ្យអ្នកដឹងនូវរឿងជាច្រើននិងចេះបត់បែនតាមកាលៈទេសៈ។

6. សមាធិ៖ ការអនុវត្តសមាធិជួយកាត់បន្ថយភាពតានតឹង បង្កើនការផ្តោតអារម្មណ៍ ដែលធ្វើឱ្យអ្នកមានចិត្តស្ងប់ ថែមទាំងសមត្ថភាពនៃការគិតមានភាពរហ័សរហួន។

7. ការគ្រប់គ្រងពេលវេលា៖ ទម្លាប់ក្នុងការគ្រប់គ្រង និងបែងចែកពេលវេលា ជួយកាត់បន្ថយភាពតានតឹងនៅពេលដែលមានកិច្ចការងារជាច្រើនក្នុងពេលតែមួយ ដោយអ្នកបែងចែកវាជាផ្នែក និងធ្វើកិច្ចការណាដែលចាំបាច់មុន ទៅតាមលំដាប់លំដោយ នោះវានឹងធ្វើឱ្យផលតភាពការងាររបស់អ្នកកាន់តែល្អ។

8. ការគិតវិជ្ជមាន៖ ការរក្សាផ្នត់គំនិតសុទិដ្ឋិនិយម វាធ្វើឱ្យអ្នកអាចសម្រេច និងដោះស្រាយបាននូវរឿងជាច្រើន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ