spot_img
spot_img
Homeទូទៅវិធីក្នុងការផ្តោតអារម្មណ៍បានល្អនៅពេលអ្នកអានសៀវភៅ

វិធីក្នុងការផ្តោតអារម្មណ៍បានល្អនៅពេលអ្នកអានសៀវភៅ

-

របៀបនៃការផ្តោតអារម្មណ៍ក្នុងការអានរបស់មនុស្សម្នាក់ៗមានលក្ខណៈប្លែកខុសៗពីគ្នា ។ ដោយអ្នកខ្លះចូលចិត្តភាពស្ងប់ស្ងាត់ ទីកន្លែងដែលមានព្រៃឈើ និងខ្លះទៀតចូលចិត្តបែបទីកន្លែងដែលបិទជិតទើបគេអាចផ្តោតអារម្មណ៍ក្នុងការអានបាន។ ប៉ុន្តែអ្នកមួយចំនួនទៀតគឺពិបាកក្នុងការផ្តោតអារម្មណ៍នៅពេលអានសៀវភៅណាស់។ ដូច្នោះគន្លឹខាងក្រោមនេះនឹងអាចជួយអ្នកក្នុងការផ្តោតអារម្មណ៍នៅពេលអានបាន៖

ជ្រើសរើសបរិយាកាស ៖ ស្វែងរកកន្លែងដែលមានភាពស្ងប់ស្ងាត់ ផាសុកភាព ថែមទាំងមិនមានការរំខានដូចជាសំឡេង ទូរស័ព្ទ ឬការរំខានផ្សេងៗទៀត។ ជាពិសេសត្រូវប្រាកដថាកន្លែងដែលអ្នកកំពុងអានមានពន្លឺល្អ កន្លែងអង្គុយមានផាសុកភាពដែលធ្វើឱ្យអ្នកងាយស្រួលក្នុងការផ្ចង់អារម្មណ៍មកលើការអានសៀវភៅ។

គោលបំណងនៃការអាន ៖ ស្វែងរកពីមូលហេតុដែលនាំអ្នកឱ្យធ្វើការអានសៀវភៅ ថាតើការអាននេះសម្រាប់ការរៀន ការសម្រាក ឬក្នុងការកែលម្អខ្លួនឱ្យមានភាពរីកចម្រើន។ ព្រោះថានៅពេលដែលអ្នកដឹងពីគោលបំណងក្នុងការអានវាក៏ជាផ្នែកមួយដែលធ្វើឱ្យអ្នកមានចិត្តក្នុងការផ្តោតអារម្មណ៍សម្រាប់ការអានផងដែល។

បំបែកការអានជាផ្នែក៖ បែងចែកការអានរបស់អ្នកទៅជាផ្នែកដែលអាចមានភាពងាយស្រួលក្នុងការអាន និងងាយស្រួលយល់។ កំណត់ផ្នែកនៃចំណុចអត្ថបទ ដូចជាការសេចក្តីផ្តើមនៃអត្ថបទ តួរសេចក្តីដែលមានចំណុចតូចៗរហូតដល់សេចក្តីបញ្ចប់នៃអត្ថបទខ្លឹមសាររបស់សៀវភៅនោះ ។

រក្សាការអានរហូតដល់ប្រែទៅជាទម្លាប់៖ ចូរបង្កើតទម្លាប់ក្នុងការអាននៅពេលវេលាជាក់លាក់ណាមួយក្នុងពេលមួយថ្ងៃៗរបស់អ្នក ដូចជាពេលមុនចូលគេង ពេលព្រឹក ឬពេលវេលាណាដែលអ្នកទំនេរពីការងារជាដើម។

ជ្រើសរើសប្រភេទសៀវភៅដែលអ្នកចូលចិត្ត៖ ធ្វើការជ្រើសរើសសៀវភៅដែលអ្នកចាប់អារម្មណ៍ និងចូលចិត្ត ដូចជាសៀភៅលើកទឹកចិត្ត ការអភិវឌ្ឍន៍ខ្លួន ប្រវត្តិសាស្រ្ត និងមានសៀវភៅប្រភេទផ្សេងៗជាច្រើនទៀត។ ដូចនេះអ្នកគួរជ្រើសរើសប្រភេទសៀវភៅដែលអ្នកចូលចិត្ត និងចាប់អារម្មណ៍ដើម្បីឱ្យការអានរបស់អ្នកកាន់តែមានប្រសិទ្ធិភាព។

ជាមួយនឹងការអនុវត្តការអានជាប់លាប់ជាប្រចាំ ថែមទាំងបានអនុវត្តនូវយុទ្ធសាស្រ្តទាំងនេះនឹងអាចជួយអ្នកឱ្យមានការផ្តោតអារម្មណ៍ពេញលេញនៅក្នុងការអានសៀវភៅរបស់អ្នក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ