spot_img
spot_img
Homeទូទៅប្រទេសអ៊ីស្លង់​ស្ថិត​ក្នុង​ចំណោម​ប្រទេសដែលមានបរិយាកាស​បរិសុទ្ធ​បំផុតលើ​ពិភពលោក ដែលត្រូវតាមស្តង់ដារ​កំណត់របស់អង្គការ​សុខភាព​ពិភពលោក

ប្រទេសអ៊ីស្លង់​ស្ថិត​ក្នុង​ចំណោម​ប្រទេសដែលមានបរិយាកាស​បរិសុទ្ធ​បំផុតលើ​ពិភពលោក ដែលត្រូវតាមស្តង់ដារ​កំណត់របស់អង្គការ​សុខភាព​ពិភពលោក

-

បរិយាកាសនៅប្រទេស​អ៊ីស្លង់​ត្រូវបានគេរាយការណ៍ថាខ្យល់​របស់​អ៊ីស្លង់​ស្ថិត​ក្នុង​ចំណោម​ប្រទេសដែលមានបរិយាកាស​បរិសុទ្ធ​បំផុត​លើ​ពិភពលោក ហើយ​ត្រូវ​តាម​ស្តង់ដារ​ខ្ពស់​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ នេះគឺដោយសារការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលកំដៅពីផែនដី និងវារីអគ្គិសនី ដែលមិនបង្កើតឱ្យមានការបំពុល។

ជាមួយនឹងចំនួនប្រជាជនតិចតួច ឧស្សាហកម្មតិចតួច និងច្បាប់បរិស្ថានដ៏តឹងរ៉ឹង​ក្នុង​ការ​ការពារ​បរិស្ថាន​ ដូច្នេះ​ប្រទេសនេះមិនងាយ​ទទួល​បាន​ខ្យល់​កខ្វក់ច្រើន (ផ្សែង​អ័ព្ទ) ដូច​ប្រទេសដទៃនោះទេ។

ទោះបីជាប្រទេសនេះពេលខ្លះនឹងកើតមានការបន្ទុះភ្នំភ្លើងដែលអាចប៉ះពាល់ដល់គុណភាពខ្យល់ តែវាមានរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកវាក៏ត្រឡប់មកជាខ្យល់បរិសុទ្ធដដែល។ នេះបង្ហាញថាការប្រើប្រាស់ថាមពលស្អាត និងមានច្បាប់បរិស្ថានរឹងមាំអាចកាត់បន្ថយការបំពុលបានយ៉ាងច្រើន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ