កិច្ចសម្ភាសន៍រវាងទូរទស្សន៍ Fox Business ជាមួយលោក Jensen Huang ដែលជា CEO របស់ក្រុមហ៊ុន NVIDIA អំពីអនាគតនៃបច្ចេកវិទ្យា AI ដោយលោកចង់បញ្ជាក់យ៉ាងច្បាស់ថា «AI មិនមែនជាការលេងសើច ឬគ្រាន់តែជាការល្បីមួយឆាវនោះទេ តែវាគឺជាបដិវត្តន៍ឧស្សាហកម្មដ៏ធំសម្បើមដែលទើបតែចាប់ផ្តើម»។និងស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលលោកចង់ឱ្យពិភពលោកដឹង៖
១. AI កំពុងប្ដូរពី “និយាយ” ទៅ “ធ្វើការ”៖ កាលពីមុន AI ចេះតែ Chat (ដូច ChatGPT) តែពេលនេះវាកំពុងវិវត្តទៅជា Physical AI ដែលអាចយល់ពីច្បាប់រូបវិទ្យា ដើម្បីបញ្ជាមនុស្សយន្ត រកថ្នាំព្យាបាលជំងឺ និងបើកបរឡាន។ល។
២. នេះគឺជាការសាងសង់គ្រឹះសេដ្ឋកិច្ចថ្មី៖ គាត់ប្រៀបធៀបការចាយលុយរាប់ទ្រីលានដុល្លារនេះ ថាជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ដូចធ្វើផ្លូវ ឬបណ្តាញភ្លើង) ដែលនឹងត្រូវប្រើប្រាស់រាប់សិបឆ្នាំទៅមុខ មិនមែនចាយលុយចោលទេ។
៣. បច្ចេកវិទ្យាកាន់តែខ្លាំង ហើយកាន់តែថោក៖ NVIDIA មិនឈរនៅស្ងៀមទេ គេកំពុងផលិតឈីបថ្មី (Rubin) ដែលខ្លាំងជាងមុន ១០ ដង តែចំណាយតិចជាងមុន។ នេះមានន័យថា ទៅថ្ងៃមុខ AI នឹងមានតម្លៃកាន់តែថោក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗឬមនុស្សទូទៅអាចប្រើវាបានគ្រប់គ្នា។
សរុបមក គាត់ចង់ប្រាប់អ្នកវិនិយោគ និងពិភពលោកថា “កុំភ័យថា AI នឹងធ្លាក់ចុះ អ្វីៗទើបតែចាប់ផ្តើម ហើយតម្រូវការគឺមានពិតប្រាកដ និងច្រើនលើសលប់”។