spot_img
spot_img
Homeទូទៅឥណ្ឌា​អាច​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី4 ​លើ​ពិភពលោក វ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន

ឥណ្ឌា​អាច​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី4 ​លើ​ពិភពលោក វ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន

-

លោក BVR Subrahmanyam នាយកប្រតិបត្តិនៃស្ថាប័នគិតគូររបស់រដ្ឋាភិបាលឥណ្ឌា ហៅកាត់ថា NITI Aayog បាននិយាយថា ឥណ្ឌាអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកក្នុងពេលឆាប់ៗនេះ ដោយវ៉ាដាច់ប្រទេសជប៉ុន។ ដោយគាត់ផ្អែកលើទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ពីព្រោះថា ឥឡូវនេះ មានតែអាមេរិក ចិន និងអាល្លឺម៉ង់ទេ ដែលមានសេដ្ឋកិច្ចធំជាងឥណ្ឌា។ ថែមពីនេះ លោក Subrahmanyam ក៏បាននិយាយផងដែរថា ឥណ្ឌាអាចក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី 3 ក្នុងរយៈពេលប្រហែល 2 ទៅ 3 ឆ្នាំខាងមុខ ប្រសិនបើផែនការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដំណើរការល្អ។

ប៉ុន្តែសមាជិក NITI Aayog ម្នាក់ទៀតគឺ លោក Arvind Virmani បាននិយាយថា វាគ្រាន់តែជាការស្មាននៅពេលនេះប៉ុណ្ណោះ។ ឥណ្ឌាអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅចុងឆ្នាំ 2025 ប៉ុន្តែយើងត្រូវការទិន្នន័យពេញលេញដើម្បីប្រាកដ។

ដោយសារថ្មីៗនេះ ទិន្នន័យរបស់ IMFបានបង្ហាញថា ឥណ្ឌាអាចនឹងវ៉ាដាច់ប្រទេសជប៉ុននៅឆ្នាំ 2025 ប៉ុន្តែវាមិនទាន់កើតឡើងជាផ្លូវការនៅឡើយទេ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ