spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងជំនាញមិនអាចខ្វះបាន! ដើម្បីកសាងខ្លួនឯងឲ្យក្លាយជាមនុស្សឯករាជ្យ

ជំនាញមិនអាចខ្វះបាន! ដើម្បីកសាងខ្លួនឯងឲ្យក្លាយជាមនុស្សឯករាជ្យ

-

ភាពឯករាជ្យមិនមែនមានន័យថាការរស់នៅតែម្នាក់ឯងនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការគ្រប់គ្រងជីវិត ការសម្រេចចិត្ត និងហិរញ្ញវត្ថុរបស់អ្នកដោយគ្មានការពឹងផ្អែកខ្លាំងលើអ្នកដទៃ។ ការកសាងភាពឯករាជ្យ គឺជាដំណើរការដ៏សំខាន់មួយសម្រាប់ភាពជោគជ័យនិងសេចក្តីសុខ។ ខាងក្រោមនេះជាគន្លឹះ ៤ យ៉ាងដែលអ្នកគួរអនុវត្ត៖

១. កសាងភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ
នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ ការគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង ផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការជ្រើសរើសផ្លូវជីវិត និងអាជីពរបស់អ្នក។ ដូចនេះអ្នកត្រូវមាន វិន័យក្នុងការសន្សំលុយជាប្រចាំ និងបង្កើត មូលនិធិសង្គ្រោះបន្ទាន់ សម្រាប់គ្រាអាសន្ន។ ជាមួយគ្នានេះ ត្រូវរៀនបង្កើតប្រភពចំណូលឱ្យបានច្រើនច្រក។

២. ហ៊ានធ្វើការសម្រេចចិត្តដោយខ្លួនឯង
ការធ្វើជាមនុស្សឯករាជ្យ មានន័យថាអ្នកត្រូវទទួលខុសត្រូវពេញលេញលើការសម្រេចចិត្តក្នុងជីវិតរបស់អ្នក។ កុំរង់ចាំនរណាម្នាក់ប្រាប់អ្នកថាត្រូវធ្វើអ្វី។ អ្នកអាចចាប់ផ្តើមដោយអនុវត្តការសម្រេចចិត្តលើរឿងតូចៗជាមុនសិន និងត្រូវហ៊ានសាកល្បងពីអ្វីថ្មីៗ។

៣. កសាងភាពរឹងមាំផ្លូវចិត្ត
ភាពឯករាជ្យតម្រូវឲ្យមានភាពរឹងមាំផ្លូវចិត្តដើម្បីទប់ទល់នឹងភាពតានតឹង ភាពឯកកោ និងសម្ពាធក្នុងសង្គម។អ្នកត្រូវមានទម្លាប់ថែទាំខ្លួនឯង ដូចជាការហាត់ប្រាណ ការសមាធិ និងការដោះស្រាយបញ្ហាផ្លូវចិត្តដោយមានភាពវិជ្ជមាន។

៤. គ្រប់គ្រងពេលវេលា
មនុស្សឯករាជ្យដឹងពីតម្លៃនៃពេលវេលារបស់ពួកគេ។ ការគ្រប់គ្រងពេលវេលាបានល្អ ជួយអ្នកឲ្យសម្រេចគោលដៅ និងរក្សាតុល្យភាពក្នុងជីវិត។ដូចនេះអ្នកគួរកំណត់អាទិភាពកិច្ចការសំខាន់ៗជារៀងរាល់ថ្ងៃ និងត្រូវរៀននិយាយថា “ទេ” ចំពោះសកម្មភាពដែលមិនស្របតាមគោលដៅរបស់អ្នក។

សរុបមក ការកសាងភាពឯករាជ្យ គឺជាដំណើរការនៃការវិនិយោគលើខ្លួនឯង។ ដោយអនុវត្តគន្លឹះទាំងនេះជាប់ខ្លួន អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងជីវិត សម្រេចក្តីស្រមៃ ហើយរស់នៅដោយមានមោទកភាពចំពោះខ្លួនឯង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ