spot_img
spot_img
Homeទូទៅមូលនិធិរូបិយវត្ថុអន្តរជាតិព្រមានថា សង្គ្រាមពាណិជ្ជកម្មរបស់លោក Trump នឹងប៉ះពាល់ដល់ភាពរីកចម្រើនរបស់សហរដ្ឋអាមេរិក

មូលនិធិរូបិយវត្ថុអន្តរជាតិព្រមានថា សង្គ្រាមពាណិជ្ជកម្មរបស់លោក Trump នឹងប៉ះពាល់ដល់ភាពរីកចម្រើនរបស់សហរដ្ឋអាមេរិក

-

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា គោលនយោបាយពន្ធគយដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតី Trump និងភាពតានតឹងពាណិជ្ជកម្មសកលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។

កាលពីឆ្នាំ 2024 សេដ្ឋកិច្ចពិភពលោកបានកើនឡើង 3.3% ហើយសេដ្ឋកិច្ចអាមេរិកកើនឡើង 2.8% ជា​ការ​រីក​ចម្រើន​គួរ​សម។ ប៉ុន្តែនៅក្នុងការព្យាករណ៍ចុងក្រោយរបស់ខ្លួន IMF ព្យាករណ៍ថាឆ្នាំ 2025 សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ 2.8% ប៉ុណ្ណោះ រីឯសេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះកាន់តែច្រើន មានកំណើនតែ 1.8% ដែលត្រូវបានរំពឹងទុក។

ទន្ទឹមនឹងនេះ IMF បានបន្ទោសពន្ធថ្មី និងភាពមិនប្រាកដប្រជានៃទីផ្សារ ដោយសារតែពន្ធគយទាំងនេះបានជំរុញឱ្យអតិផរណាកើនឡើង ដោយតម្លៃទំនិញ និងសេវាកម្មនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើង 3% នៅឆ្នាំនេះ។

លើសពីនេះ IMF ក៏បានបញ្ចាក់បន្ថែមផងដែរថា ការរក្សា ឬដំឡើងពន្ធ (ពន្ធលើការនាំចូល) នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ តែប្រសិនបើពន្ធគយត្រូវបានកាត់បន្ថយ និងការកែលម្អស្ថិរភាពពាណិជ្ជកម្ម វានឹងអាចជួយសេដ្ឋកិច្ចពិភពលោកឱ្យរីកចម្រើនឡើងវិញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ