ការផ្សាយបន្តផ្ទាល់រយៈពេលប្រាំមួយម៉ោងរបស់អ្នកផលិតមាតិកាដល់មានឥទ្ធិពលរបស់អាមេរិកគឺ IShowSpeed ដែលគាត់បានធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ខេត្ត Guangdong កាលពីថ្ងៃសៅរ៍បានទាក់ទាញអ្នកទស្សនាចំនួនជាង 10 លានដង។
ដំណើរកម្សាន្តរបស់គាត់បានបង្ហាញពីបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលនូវបច្ចេកវិទ្យាដ៏ទំនើររបស់ចិន ដែលធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍នូវភាពទាន់សម័យ និងភាពជឿនលឿនដូចជា យានយន្តដែលទាក់ទាញទស្សនិកជនទូទាំងពិភពលោកនោះគឺ ម៉ាកយីហោ BYD នៅពេលដែល IShowSpeed ជិះឡាន BYD U8 ដោយសមត្ថភាពរបស់រថយន្តនេះអាចជិះលើដងផ្លូវ និងអាចអណ្តែតបាននៅពេលដែលវាធ្លាក់ចូលក្នុងទឹក។
រីឯនៅហាងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទូរស័ព្ទ tri-fold ដែលអាចបត់បាន 3 ដង និងមានលក្ខណស្តើងដែលធ្វើឱ្យគាត់បានបញ្ជាទិញបីភ្លាមៗ។
ថែមពីនេះគាត់ក៏ភ្ញាក់ផ្អើលពេលទទួលបានអាហារ KFC ដែលដឹកដោយយន្តហោះគ្មានមនុស្សបើក Meituan នៅ Shenzhen Talent Park មិនតែប៉ុណ្ណោះ Speed បានបន្តជាមួយនឹងការរាំជាមួយមនុស្សយន្តនៅតំបន់ Oh Bay និងការហោះហើរម្នាក់ឯងក្នុងយន្តហោះអគ្គិសនីគ្មានមនុស្សបើកម៉ាក eVTOL ដោយលាន់មាត់ថា “ចិនខុសគេ” នេះគាត់សម្តែងការភ្ញាក់ផ្អើលចំពោះរបៀបដែលប្រទេសចិនមានភាពជឿនលឿន និងច្នៃប្រឌិត ជាពិសេសផ្នែកបច្ចេកវិទ្យា។





