spot_img
spot_img
HomeទូទៅJack Ma បង្ហាញពីអាថ៌កំបាំងជីវិតជាក់ស្ដែង ដើម្បីឱ្យយុវជនអនុវត្តន៍

Jack Ma បង្ហាញពីអាថ៌កំបាំងជីវិតជាក់ស្ដែង ដើម្បីឱ្យយុវជនអនុវត្តន៍

-

ការសិក្សាពីសាលា និងនៅក្នុងសៀវភៅ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅពេលដែលអ្នកទៅប្រឡូកនៅក្នុងសង្គមបច្ចុប្បន្ន។ លោក Jack Ma បានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិតជាមួយនឹងសង្គមជាក់ស្ដែង ដោយពីមុនលោកធ្លាប់ត្រូវគេបដិសេដមិនទទួលឱ្យចូលធ្វើការជាង 30ដង និងមានរឿងរ៉ាវជាច្រើនទៀត ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកបានជំនះរហូតទទួលបានភាពជោគជ័យនៅក្នុងជីវិតរហូតដល់សព្វថ្ងៃនេះ។

ហេតុផលទាំងអស់នេះហើយ ទើបលោកបានចែករំលែកនូវ អាថ៍កំបាំងមួយចំនួននៅក្នុងជីវិតជាក់ស្ដែង ដើម្បីឱ្យយុវជនទាំងអស់បានឈ្វេងយល់បន្ថែម និងអាចយកអនុវត្តន៍បាន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរជាងមុន។

អ្វីដែលអ្នកត្រូវឈ្វេងយល់

ទី1. ទោះបីជាបញ្ចប់ថ្នាក់បណ្ឌិត អនុបណ្ឌិត ឬបរិញ្ញាបត្រក៏ដោយ ចូរកុំមានអំនួត ប៉ុន្តែក៏ត្រូវរៀនសូត្រ និងដាក់ខ្លួនសម្របជាមួយសង្គម ដើម្បីរៀនអ្វីថ្មីៗ និងបន្តអភិវឌ្ឍន៍សមត្ថភាព។

ទី2. ទោះរៀនចប់ក្នុងកម្រិតថ្នាក់អ្វីក៏ដោយ ក៏មិនប្រាកដថា រៀនចប់ហើយ មានការងារធ្វើល្អភ្លាមនោះទេ ប៉ុន្តែទាមទារឱ្យអ្នកខ្លួនឯងមានគោលដៅ មានជំនាញច្បាស់ និងមានការព្យាយាមមិនបោះបង់

ដំណាក់កាលវិវត្តន៍តាមវ័យរបស់មនុស្ស

1. មុនវ័យ 20 ឆ្នាំ

ត្រូវតែធ្វើជាកូនសិស្សដ៏ល្អ ដោយខិតខំរៀនសូត្រឱ្យបានខ្លាំង និងស្ដាប់ការណែនាំរបស់គ្រូ។

2. នៅក្នុងវ័យ 25 ឆ្នាំ

ត្រូវធ្វើឱ្យខ្លួនឯងបានបង្កើតនូវកំហុសដ៏គ្រប់គ្រាន់ ដោយកុំបារម្ភច្រើនពេក បើអ្នកបរាជ័យ ចូរក្រោកឡើងវិញ រហូតទទួលបានភាពប្រសើរជាងមុន។

3. មុនវ័យ 30 ឆ្នាំ

ត្រូវរកបុគ្គលគំរូណាម្នាក់ដើម្បីធ្វើតាមគំរូគាត់ និងជ្រើសរើសកន្លែងការងារឱ្យត្រូវ។

អ្វីដែលត្រូវឈ្វេងយល់បន្ថែម ៖

ទី1. ភាពខុសប្លែកគ្នា រវាងធ្វើការនៅក្រុមហ៊ុនធំ Vs ក្រុមហ៊ុនតូច

នៅពេលអ្នកធ្វើការនៅក្នុងក្រុមហ៊ុនធំ អ្នកអាចរៀនពីការកែច្នៃ និងអ្នកជាផ្នែកដ៏សំខាន់នៅក្នុងដំណើរការរបស់ក្រុមហ៊ុន។​

រីឯការធ្វើការងារនៅក្រុមហ៊ុនតូចវិញ អ្នកអាចរៀនពីចំណង់ចំណូលចិត្តខ្លួនឯង រៀនពីការបង្កើតក្ដីសុបិន្ត និងអាចរៀនពីរបៀបធ្វើកិច្ចការងារជាច្រើនក្នុងពេលតែមួយ។

ទី2. របៀបជ្រើសរើសកន្លែងធ្វើការដ៏ត្រឹមត្រូវ

នៅពេលអ្នកកំពុងស្វែងរកការងារធ្វើមុនអាយុ 30ឆ្នាំ អ្នកអាចទៅធ្វើការងារនៅក្រុមហ៊ុនមួយណាគឺមិនសូវសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ តើចៅហ្វាយនាយបែបណាដែលអ្នកអាចយកធ្វើជាគំរូ និងអាចធ្វើតាមបាន នៅក្នុងក្រុមហ៊ុននោះ?

ហេតុអ្វីត្រូវជ្រើសរើសចៅហ្វាយនាយដ៏ល្អម្នាក់? ពីចៅហ្វាយនាយដ៏ល្អ អាចបង្រៀនអ្នកពីរឿងរ៉ាវជាច្រើនដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំ មានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់ និងមានផលិតភាពការងារខ្ពស់។

4. ចាប់ពីវ័យ 30 – 40 ឆ្នាំ

នៅក្នុងវ័យនេះ មនុស្សគឺចង់ធ្វើការឱ្យខ្លួនឯង ដូច្នេះប្រសិនបើមានបំណងចង់ក្លាយជាសហគ្រិន អ្នកត្រូវគិតឱ្យបានច្បាស់លើអ្វីដែលអ្នកកំពុងធ្វើ និងធ្វើអ្វីដែលអ្នកខ្លាំងពូកែបំផុត។

5. ចាប់ពីវ័យ 40 – 50 ឆ្នាំ

អ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដោយពឹងផ្អែកលើអ្វីដែលអ្នកខ្លាំងបំផុត ចូរកុំចាប់នេះ ចាប់នេះ ថ្មីៗរហូត ព្រោះវាយឺតពេលហើយ ប៉ុន្តែបើជោគជ័យក៏ទទួលរងនូវហានិភ័យធំដែរ។ ដូច្នេះនៅក្នុងវ័យនេះ អ្នកត្រូវតែផ្ដោតអារម្មណ៍ឱ្យបានខ្លាំងលើអ្វីដែលអ្នកមានសមត្ថភាពពូកែ និងបន្តផ្ដោតធ្វើវាឱ្យបានកាន់តែល្អ។

6. ចាប់ពីវ័យ 50 – 60 ឆ្នាំ

អ្នកត្រូវតែធ្វើជាអ្នកបង្ហាត់បង្ហាញ និងចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីបណ្ដុះឱ្យក្មេងជំនាន់ក្រោយនោះធ្វើអ្វីមួយឱ្យបានកាន់តែល្អជាងអ្នក។

7. ក្នុងវ័យ 60 ឆ្នាំ

អ្នកត្រូវចំណាយពេលវេលានេះ ជាមួយខ្លួនឯង គ្រួសារ និងជីវិតផ្ទាល់ខ្លួនឱ្យបានច្រើនបំផុត ដូចជាដំណើរកំសាន្ត លំហែរអារម្មណ៍ និងធ្វើអ្វីឱ្យខ្លួនឯងមានសេចក្ដីសុខបំផុត។

ចំពោះអ្នកចង់ក្លាយជាសហគ្រិន

ទី1. បង្កើតឱ្យមានទស្សនវិស័យ

ប្រសិនបើអ្នកធ្វើឱ្យខ្លួនឯងមានទស្សនវិស័យក្នុងការធ្វើអ្វីមួយ នោះអ្នកក៏អាចធ្វើវាបានកាន់តែល្អឧទាហរណ៍ អ្នកបង្កើតឱ្យមានទស្សនស័យសម្រាប់ធ្វើអាជីវកម្មនៅក្នុងតំបន់ណាមួយ ប្រទេសណាមួយ នោះអ្នកនឹងអាចធ្វើអាជីវកម្មនោះល្អបំផុតនៅក្នុងកន្លែងនោះដូចគ្នា។

នៅក្នុងចំណុចនេះដែរ អ្នកត្រូវគិតថា តើអ្នកគិតធំបានកម្រិតប៉ុណ្ណា? បន្ទាប់មក ចាប់ផ្ដើមធ្វើវាជាមួយនឹងភាពច្បាស់លាស់ និងមានព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយដើម្បីសម្រេចជោគជ័យ។ ហើយចាប់ផ្ដើមធ្វើសកម្មភាព​ និងបង្កើតអ្វីមួយដោយខ្លួនឯង។

ទី2. ចាប់ឱកាសឱ្យទាន់ពេលវេលា

ចូរកុំរងចាំ ទាល់តែអ្វីគ្រប់យ៉ាងមានភាពល្អប្រសើរឡើងវិញ ឬបានផ្លាស់ប្ដូរអស់ ដោយអ្នកពុំទាន់បានចាប់ផ្ដើមធ្វើអ្វីបានសោះ នោះអ្នកបានបាត់បង់ឱកាសហើយ និងមិនក៏ងាយក្លាយជាសហគ្រិនដែរ ព្រោះសហគ្រិន គឺជាបុគ្គលដែលចាប់ផ្ដើមធ្វើអ្វីមុនអ្នកដទៃបានធ្វើ និងក្រោកពីគេងមុនអ្នកដទៃក្រោកពីគេង ដោយធ្វើអ្វីៗបានមុនគេជានិច្ច។

ក្បួន 4 ធានាភាពជោគជ័យដល់អ្នក

ទី1. រក្សានូវឆន្ទៈខ្ពស់ (Passion)

ទី2. រក្សាជំនឿដើម្បីធ្វើអ្វីមួយឱ្យសម្រេចបានជោគជ័យនាពេលអនាគត

ទី3. បន្តការវិនិយោគលើការបង្ហាត់បង្ហាញទៅកាន់យុវជនជំនាន់ក្រោយ

ទី4. បន្តបេសកកម្មដែលអាចជួយអ្នកដទៃឱ្យទទួលបានភាពជោគជ័យដែរ

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ