Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba បានទិញដីដ៏ធំមួយមានឈ្មោះថា Brandon Park នៅភ្នំ Adirondack ក្នុងទីក្រុងញូវយ៉ក។ វាគ្របដណ្តប់លើផ្ទៃដី 28,100 ហិចតា និងមានបឹងដ៏ស្រស់ស្អាត សម្បូរទៅដោយធនធានធម្មជាតិ។
ក្នុងការទិញអចលនទ្រព្យនេះ គាត់បានចំណាយប្រាក់ប្រហែល 23 លានដុល្លារ។ គោលបំណងក្នុងការទិញដីនៅព្រៃភ្នំបែបនេះ គឺមិនមែនដើម្បីរកលុយនោះទេ ប៉ុន្តែដើម្បីការពារធនធានធម្មជាតិ។ គាត់មានគម្រោងរក្សាវាតាមបែបធម្មជាតិ ហើយប្រើវាជាកន្លែងកម្សាន្តបែបធម្មជាតិ ដោយមិនមានការកាប់ព្រៃឈើក្នុងការសាងសង់អ្វីនៅទីនោះទេ។
សកម្មភាពនេះ បង្ហាញថាលោកបានចំណាយថវិកាមួយចំនួន ដើម្បីការពារសម្បត្តិធម្មជាតិ និងស្វតកម្រឱ្យមានសុវត្ថិភាព ជាពិសេសគឺសម្រាប់ប្រយោជន៍មនុស្សជាតិទាំងមូល។

