spot_img
spot_img
Homeទូទៅប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក​បានចេញ​ការ​ព្រមាន​អំពីកំណើនសេដ្ឋកិច្ចយឺតដោយសារ​សង្គ្រាម​ពាណិជ្ជកម្មជាសកល

ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក​បានចេញ​ការ​ព្រមាន​អំពីកំណើនសេដ្ឋកិច្ចយឺតដោយសារ​សង្គ្រាម​ពាណិជ្ជកម្មជាសកល

-

កាលពីថ្ងៃទី1 ខែឧសភា ធនាគារកណ្តាលរបស់ប្រទេសជប៉ុនបានបន្ទាបការព្យាករណ៍កំណើនឆ្នាំ 2025 របស់ខ្លួនពី 1.1% មកត្រឹមតែ 0.5% ដោយសារតែការកើនឡើងនៃការព្រួយបារម្ភអំពីបញ្ហាពាណិជ្ជកម្មពិភពលោក។ រីឯកាលពីឆ្នាំ 2024 ធនាគារកណ្តាលជប៉ុនក៏បានបន្ទាបការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយបានព្រមានថាគោលនយោបាយពាណិជ្ជកម្ម ជាពិសេសដែលជាប់ទាក់ទងនឹងពន្ធរបស់ប្រធានាធិបតី Trump កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកមានភាពយឺតយ៉ាវ។

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្តបង្កើតភាពមិនច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញសាជីវកម្ម និងធ្វើឱ្យចក្ខុវិស័យសកលមានភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនេះ លោក Trump បាននិយាយថា អាមេរិកអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ប៉ុន្តែលោកហាក់បីដូចជាមិនប្រញាប់ដើម្បីបញ្ចប់ភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយនោះឡើយ។

បើក្រឡេកមើលសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក GDP បានធ្លាក់ចុះបន្តិចនៅក្នុងត្រីមាសទី1 ដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់យឺត និងការកើនឡើងនៃការនាំចូល។ ចំណែកប្រទេសចិនក៏បានរាយការណ៍ពីសកម្មភាពរោងចក្រដែលបានធ្លាក់ចុះដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល 16 ខែ។ លើសពីនេះ IMF បានព្រមានថាសង្គ្រាមពាណិជ្ជកម្មជាសកលនឹងធ្វើឱ្យប៉ះពាល់ដល់កំណើន ជាពិសេសនៅសហរដ្ឋអាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ