Home ទូទៅ ជប៉ុនចាប់ផ្ដើមបេសកកម្ម “ជីកយករ៉ែកម្រ” នៅជម្រៅ ៦,០០០ ម៉ែត្រក្រោមបាតសមុទ្រ ដែលជាប្រតិបត្តិការជ្រៅបំផុតមិនធ្លាប់មាន!

ជប៉ុនចាប់ផ្ដើមបេសកកម្ម “ជីកយករ៉ែកម្រ” នៅជម្រៅ ៦,០០០ ម៉ែត្រក្រោមបាតសមុទ្រ ដែលជាប្រតិបត្តិការជ្រៅបំផុតមិនធ្លាប់មាន!

ប្រទេសជប៉ុនបានចាប់ផ្តើមបេសកកម្មរុករករ៉ែក្នុងសមុទ្រជ្រៅរយៈពេលមួយខែនៅជិតកោះ Minamitori ដើម្បីប្រមូលភក់ដែលសម្បូរទៅដោយធាតុរ៉ែដ៏កម្រពីជម្រៅប្រហែល 6,000 ម៉ែត្រនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក។  នាវាស្រាវជ្រាវ Chikyu បានចាកចេញដឹកអ្នកវិទ្យាសាស្ត្រ និងក្រុមនាវិកប្រហែល 130 នាក់ ហើយបេសកកម្មនេះត្រូវបានគ្រោងនឹងដំណើរការរហូតដល់ប្រហែលថ្ងៃទី 14 ខែកុម្ភៈទើបត្រឡប់មកកំពង់ផែវិញ។

នេះគឺជាការប្រតិបត្តិការលើកដំបូងរបស់ពិភពលោកក្នុងការប្រមូលរ៉ែដ៏កម្រជាបន្តបន្ទាប់ពីទឹកជ្រៅបែបនេះ។ បច្ចុប្បន្នជប៉ុនបាននាំចូលរ៉ែដ៏កម្រប្រហែល 60% ពីប្រទេសចិន នេះធ្លាក់ចុះបើធៀបកាលពីឆ្នាំ 2010 ស្ទើរតែគ្រប់រ៉ែកម្រទាំងអស់ដែលជប៉ុនត្រូវការគឺមកពីប្រទេសចិន 90%។ ទន្ទឹមនឹងនេះ ជប៉ុនសង្ឃឹមថាគម្រោងនេះនឹងជួយប្រទេសជប៉ុនធានាការផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលកំពុងកំណត់ការនាំចេញរ៉ែសំខាន់ៗទាំងនេះ។