spot_img
spot_img
Homeទូទៅជប៉ុនបានសាងសង់ផ្លូវរូងក្រោមដីដ៏វែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែង 53,85 គីឡូម៉ែត្រ ក្នុងចំណោមនោះ 23,3 គីឡូម៉ែត្រត្រូវរត់នៅក្រោមបាតសមុទ្រ

ជប៉ុនបានសាងសង់ផ្លូវរូងក្រោមដីដ៏វែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែង 53,85 គីឡូម៉ែត្រ ក្នុងចំណោមនោះ 23,3 គីឡូម៉ែត្រត្រូវរត់នៅក្រោមបាតសមុទ្រ

-

ផ្លូវរូងក្រោមដី Seikan ក្នុងប្រទេសជប៉ុន គឺជាផ្លូវរូងក្រោមដីដ៏វែងជាងគេលើពិភពលោក ដែលលាតសន្ធឹងប្រវែង 53,85 គីឡូម៉ែត្រ ក្នុងចំណោមនោះ 23,3 គីឡូម៉ែត្រត្រូវរត់នៅក្រោមបាតសមុទ្រ ហើយនៅសល់នឹងរត់លើគោក។ ផ្លូវនេះតភ្ជាប់ពីកោះ Honshu ទៅ Hokkaido ដោយរថភ្លើង ដូច្នេះមនុស្សមិនចាំបាច់ជិះសាឡាងដើម្បីឆ្លងកាត់ទៀតនោះទេ។

រថភ្លើងឆ្លងកាត់ផ្លូវរូងក្រោមដីក្នុងល្បឿន 160 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយថែមទាំងលឿនជាងមុននៅថ្ងៃឈប់សម្រាក ព្រោះថានៅពេលមនុស្សកាន់តែច្រើនកំពុងធ្វើដំណើរ រថភ្លើងនឹងមានល្បឿនលឿនជាងមុន ដែលអាចឡើងដល់ 260 គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីផ្លាស់ទីអ្នកដំណើរកាន់តែច្រើនយ៉ាងឆាប់រហ័ស។ នេះងាយស្រួលសម្រាប់មនុស្សក្នុងការធ្វើដំណើរ និងដឹកជញ្ចូនទំនិញទៅកាន់កោះទាំងពីរ។

យ៉ាងណាមិញ សំណង់នេះវាក៏បង្ហាញពីជំនាញការកសាងដ៏ឆ្លាតវៃរបស់ប្រទេសជប៉ុន និងជួយជំរុញសេដ្ឋកិច្ចតាមរយៈការធ្វើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែលឿន និងងាយស្រួល។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ