នៅក្នុងកិច្ចប្រជុំនៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំដោយសង្កត់ធ្ងន់លើការគាំទ្ររបស់ពួកគេចំពោះប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ បើកចំហ និងរួមបញ្ចូលជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូលរបស់ខ្លួន។
រដ្ឋមន្ត្រីទាំងបីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមានប្រព័ន្ធពាណិជ្ជកម្មត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ហើយប្រទេសទាំងបីក៏ចង់ឱ្យកិច្ចព្រមព្រៀងនេះសម្រេចឱ្យបានឆាប់រហ័ស ដើម្បីឱ្យការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល និងបើកចំហររវាងប្រទេសទាំងបី។
ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងបីក៏បានពិភាក្សាផងដែរអំពីភាពមិនច្បាស់លាស់ដែលកំពុងកើនឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយសារគោលនយោបាយដំឡើងពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិក Trump រួមទាំងពន្ធ 25% លើយានយន្តនាំចូល ដែលបង្កើនការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក។
គោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន ចិន និងកូរ៉េខាងត្បូង គឺដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ដោយការលើកកម្ពស់ពាណិជ្ជកម្មសេរី កាត់បន្ថយភាពរាំងស្ទះ និងធានាស្ថិរភាព។ បើទោះបីប្រទេសទាំងបីនេះកំពុងប្រឈមមុខនឹងបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក៏ដោយ។