ប្រធានាធិបតីលោក Trump បានរិះគន់ប្រទេសជប៉ុន និងចិនបានធ្វើឱ្យរូបិយប័ណ្ណរបស់ពួកគេចុះខ្សោយ ដោយអះអាងថាវាបង្កើតភាពមិនយុត្តិធម៌សម្រាប់សេដ្ឋកិច្ចរបស់អាមេរិក ជាពិសេសនៅក្នុងវិស័យផលិតកម្ម។
លោក Trump បាននិយាយថា នៅពេលដែលប្រទេសដូចជាជប៉ុន និងចិនបន្ទាបតម្លៃរូបិយប័ណ្ណរបស់ពួកគេ នោះផលិតផលរបស់ពួកគេនឹងកាន់តែថោកក្នុងការលក់នៅទីផ្សារសហរដ្ឋអាមេរិក នេះធ្វើឱ្យក្រុមហ៊ុនអាមេរិកដូចជា Caterpillar ពិបាកលក់ផលិតផលរបស់ពួកគេ ព្រោះវាមានតម្លៃថ្លៃជាងផលិតផលរបស់ប្រទេសទាំងនោះ។
ដើម្បីដោះស្រាយបញ្ហានេះ លោក Trump បានស្នើថាសហរដ្ឋអាមេរិកអាចបន្ថែមពន្ធបន្ថែមទៅលើផលិតផលពីប្រទេសទាំងនេះ ដើម្បីធ្វើឱ្យទំនិញពួកគេមានតម្លៃថ្លៃជាងមុន ធ្វើឱ្យមានតុល្យភាព និងយុត្តិធម៍ក្នុងការប្រកួតប្រជែងទៅលើទីផ្សារសកល។