កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រជប៉ុនមកពីមជ្ឈមណ្ឌល RIKEN សម្រាប់វិទ្យាសាស្ត្របញ្ហាបន្ទាន់ និងសាកលវិទ្យាល័យតូក្យូបានប្រកាសអំពីការបង្កើតប្លាស្ទិកប្រភេទថ្មីដែលអាចបំបែកដោយសុវត្ថិភាព និងរលាយឆាប់រហ័ស។
បើវាត្រូវបានទម្លាក់ចោលនៅក្នុងទឹកសមុទ្រ វានឹងអាចរលាយក្នុងរយៈពេលតែពីរបីម៉ោងប៉ុណ្ណោះ ហើយបើនៅលើគោកវានឹងប្រែទៅជាសារធាតុចិញ្ចឹមក្នុងរយៈពេល 10 ថ្ងៃ។ ផ្លាស្ទិចពិសេសនេះមិនបន្សល់ទុកមីក្រូប្លាស្ទិកដែលបង្កគ្រោះថ្នាក់ទេ ផ្ទុយទៅវិញ វាថែមទាំងផ្តល់ឱ្យផែនដីនូវសារធាតុចិញ្ចឹមមានប្រយោជន៍ដូចជា អាសូត និងផូស្វ័រ ដែលជួយឱ្យរុក្ខជាតិលូតលាស់។
យ៉ាងណាមិញ ប្លាស្ទិកនេះអាចត្រូវបានប្រើសម្រាប់របស់របរដូចជាសំណាញ់នេសាទ និងការវេចខ្ចប់អាហារ ព្រោះវាល្អសម្រាប់មហាសមុទ្រ កសិកម្ម និងធម្មជាតិ ដោយវាអាចបំប្លែងកាកសំណល់ទៅជាអ្វីដែលមានប្រយោជន៍។