ប្រទេសជប៉ុនកំពុងសាកល្បង AIREC ដែលជាមនុស្សយន្តដំណើរការដោយ AI ដែលត្រូវបានរចនាឡើងដើម្បីជួយដល់ការថែទាំមនុស្សចាស់។
AIREC គឺជាមនុស្សយន្តដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យ Waseda ក្នុងទីក្រុងតូក្យូ។ មនុស្សយន្តនេះមានទម្ងន់ 150 គីឡូក្រាម (330 ផោន) ដែលវាអាចជួយកិច្ចការដូចជា ជួយបន្លាស់ទីអ្នកជំងឺ ពាក់ស្រោមជើងឱ្យអ្នកជំងឺ ចម្អិនពងមាន់ និងបត់ខោអាវជាដើម។
ការបង្កើតមនុស្សយន្ត AIREC នេះឡើង គឺមានគោលបំណងដោះស្រាយបញ្ហាមួយចំនួនរបស់មនុស្សដែលមានវ័យចំណាស់របស់ប្រទេសជប៉ុនដែលកង្វះអ្នកថែទាំ។ យ៉ាងណាមិញមនុស្សយន្តនេះ កំពុងតែស្ថិតនៅក្រោមការសាកល្បងនៅឡើយ ប៉ុន្តែត្រូវបានគេរំពឹងថានឹងរួចរាល់សម្រាប់ប្រើប្រាស់នៅក្នុងមណ្ឌលថែទាំ និងបរិក្ខារពេទ្យនៅឆ្នាំ 2030។