spot_img
spot_img
Homeទូទៅជប៉ុនវិនិយោគ 77.3 ពាន់លានដុល្លារលើអាមេរិកដើម្បីការពារហានិភ័យនៃភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើតមាន

ជប៉ុនវិនិយោគ 77.3 ពាន់លានដុល្លារលើអាមេរិកដើម្បីការពារហានិភ័យនៃភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើតមាន

-

ក្នុងឆ្នាំ 2024 ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ជប៉ុននៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតគឺ $77.3 ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចំនួនទឹកប្រាក់ដែលជប៉ុនបានវិនិយោគនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនៗ។ កំណើននេះត្រូវបានជំរុញភាគច្រើនដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការធ្វើពិពិធកម្មការវិនិយោគរបស់ខ្លួន និងការពារហានិភ័យផ្នែកសេដ្ឋកិច្ច ជាពិសេសកត្តាដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន។

ប្រទេសជប៉ុនបានប្រឈមមុខនឹងការជាប់គាំងសេដ្ឋកិច្ច ដែលជំរុញឱ្យរដ្ឋាភិបាល និងធុរកិច្ចស្វែងរកស្ថិរភាព និងឱកាសកំណើនសេដ្ឋកិច្ចថ្មីនៅបរទេស។ ខណៈទីផ្សារសហរដ្ឋអាមេរិក ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ និងមានថាមពលខ្លាំងបំផុតក្នុងពិភពលោក ដែលអាចផ្តល់សុវត្ថិភាពសម្រាប់ប្រទេសជប៉ុនក្នុងការដាក់ការវិនិយោគរបស់ខ្លួន។

ចំពោះការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវ​បាន​ជះ​ឥទ្ធិពល​ទៅលើទីផ្សាររបស់ជប៉ុនយ៉ាងខ្លាំង។​ ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​ចិន សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​មាន​ទំនាក់ទំនង​​សេដ្ឋកិច្ច​យ៉ាងខ្លាំងជាមួយប្រទេស​ចិន។ ដោយចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ជាពិសេសសម្រាប់ទំនិញដូចជា គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្ត។

ជាការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាននៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ជប៉ុនកំពុងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងធានាបាននូវការវិនិយោគដែលមានស្ថេរភាព។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះក៏បង្ហាញពីការព្រួយបារម្ភអំពីភាពមិនអាចទាយទុកជាមុនបាននៃទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសជាមួយនឹងគោលនយោបាយវិវត្តន៍ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក Donald Trump។ ដោយផ្តោតលើសហរដ្ឋអាមេរិក ប្រទេសជប៉ុនកំពុងកំណត់ទីតាំងខ្លួនដើម្បីទាញយកប្រយោជន៍ពីការវិនិយោគនេះផងដែរ ខណៈពេលដែលសេដ្ឋកិច្ចរបស់ពិភពលោកអាចនឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារឥទ្ធិពលពន្ធរបស់អាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ