Home បច្ចេកវិទ្យា ប្រទេសជប៉ុនកំពុងយកការដើរថ្មើរជើងរបស់មនុស្សប្រែក្លាយទៅជាថាមពលអគ្គិសនី

ប្រទេសជប៉ុនកំពុងយកការដើរថ្មើរជើងរបស់មនុស្សប្រែក្លាយទៅជាថាមពលអគ្គិសនី

ប្រទេសជប៉ុនបានប្រើប្រាស់ការដើរថ្មើរជើងប្រែទៅជាចរន្តអគ្គិសនីអស់រយៈពេលជាងមួយទសវត្សរ៍ំមកហើយ។ ការចាប់ផ្តើមបច្ចេកវិទ្យានេះគឺ បានអនុវត្ដដំបូងបង្អស់នៅក្នុងឆ្នាំ 2006 នៅស្ថានីយ៍ Shibuya ក្នុងទីក្រុងតូក្យូដោយគេដំឡើងឧបករណ៍ piezoelectric នៅក្នុងឥដ្ឋ។

បច្ចេកវិទ្យានៃឧបករណ៍នេះ នៅពេលដែលមនុស្សដើរលើកម្រាលឥដ្ឋ សម្ពាធពីជើងរបស់ពួកគេត្រូវបានបំប្លែងទៅជាថាមពលអគ្គិសនី។ បន្ទាប់មកថាមពលនេះត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់ឧបករណ៍ដែលមានថាមពលទាបដូចជា អំពូលភ្លើង អេក្រង់ឌីជីថល និងគ្រឿងអេឡិចត្រូនិកតូចៗផ្សេងទៀត។

យ៉ាងណាមិញ រហូតមកទល់ពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យានេះមិនទាន់រីករាលដានទូលំទូលាយនៅឡើយនោះទេ ប៉ុន្តែប្រទេសជប៉ុននៅតែបន្តពង្រីកបច្ចេកវិទ្យានេះទៅកាន់កន្លែងសាធារណៈផ្សេងទៀត រួមទាំងផ្សារទំនើប សួនកម្សាន្ត និងកន្លែងមមាញឹកផ្សេងទៀត។

វិដេអូខាងក្រោមនេះគឺជារបៀបដែលការបោះជំហានដើររបស់មនុស្សប្រែក្លាយទៅជាថាមពលអគ្គិសនី

Japan 🇯🇵 is turning footsteps into electricity!
byu/nothingmattersme inthatsinterestingbro