កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការទួរប៊ីនថាមពលជំនោរទឹកសមុទ្រដ៏ធំដំបូងគេ ដែលមានថាមពល 1.1 MW AR1100 កំពុងដំណើរការនៅក្រោមច្រកសមុទ្រ Naru ដោយប្រើប្រាស់ជំនោរទឹកសមុទ្រដើម្បីបង្កើតអគ្គិសនីស្អាត។ ទួរប៊ីននេះបានបង្កើតឡើងដោយក្រុមហ៊ុន Proteus Marine Renewables រួមមានមុខងារកម្រិតខ្ពស់ដែលជួយឱ្យទួរប៊ីនផ្លាស់ទីជាមួយនឹងទឹកឱ្យដំណើរការកាន់តែប្រសើរឡើង។
យ៉ាងណាមិញ ថាមពលដើរដោយជំនោរគឺអាចទុកចិត្តបានជាងព្រះអាទិត្យ ឬខ្យល់ ព្រោះវាកើតឡើងទៀងទាត់ និងអាចព្យាករណ៍បាន។ រីឯព្រះអាទិត្យ និងខ្យល់អាស្រ័យលើអាកាសធាតុប្រែប្រួល ប៉ុន្តែជំនោរមិនមានទេ។
ចំពោះដំណើរការនៃថាមពលទាំងនេះនឹងឆ្លងកាត់ខ្សែកាបក្រោមទឹក ដើម្បីជួយផ្គត់ផ្គង់ដល់កោះហ្គោតូ (Goto) នេះជួយឱ្យកោះនេះកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត និងកាត់បន្ថយការបំពុលខ្យល់។ យ៉ាងណាមិញដោយសារវិធីសាស្រ្តនេះ ជប៉ុនបានក្លាយជាប្រទេសនាំមុខគេខាងថាមពលស្អាត និងជាប្រទេសដំបូងគេដែលប្រើប្រាស់ថាមពលពីមហាសមុទ្រ។