spot_img
spot_img
Homeទូទៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានជួបប្រជុំគ្នា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំបើទោះបីជាប្រទេសទាំងបីនេះកំពុងត្រូវបានគំរាមកំហែងពីពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានជួបប្រជុំគ្នា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំបើទោះបីជាប្រទេសទាំងបីនេះកំពុងត្រូវបានគំរាមកំហែងពីពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ

-

កិច្ចប្រជុំត្រីភាគីនៅទីក្រុងតូក្យូរវាងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងបានកត់សម្គាល់ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ទោះបីជាធ្លាប់មានជម្លោះប្រវត្តិសាស្ត្រ និងទឹកដីក្នុងចំណោមប្រជាជាតិនានាក៏ដោយ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីនេះ បានសម្រេចចិត្តធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់បញ្ហាសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសចំពោះការកើនឡើងនៃភាពមិនប្រាកដប្រជានៅទីផ្សារសកល។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងលោក Cho Tae-yul របស់កូរ៉េខាងត្បូង បានឯកភាពថា ការសន្ទនា និងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ក្នុងការដោះស្រាយភាពខុសគ្នារបស់ពួកគេលើបញ្ហាអាស៊ីបូព៌ា។ កិច្ចប្រជុំនេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2023 ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការជំរុញឱ្យមានការឯកភាព និងការយោគយល់ក្នុងតំបន់។

ថែមពីនេះ ប្រទេសទាំងនេះបានគាំទ្រកិច្ចសហប្រតិបត្តិការនេះយ៉ាងខ្លាំង រួមទាំងចាប់ផ្តើមបន្តកិច្ចចរចាលើពាណិជ្ជកម្មត្រីភាគីជាមួយគ្នាឡើងវិញថែមទៀត បើទោះជាប្រទេសទាំងបីនេះកំពុងប្រឈមមុខនឹងការគំរាមកហែងពីពន្ធរបស់លោក Trump ដែលធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងបីនេះមានភាពស្រពិចស្រពិលក៏ដោយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ