ប្រទេសជប៉ុនបានបង្ហាញបន្ទះសូឡាថ្មីដែលអាចបត់បែនបានដោយប្រើបច្ចេកវិទ្យា perovskite solar cell (PSC) ។ មិនដូចបន្ទះស្រូបពន្លឺព្រះអាទិត្យក្រាស់បែបប្រពៃណីទេ ដោយបន្ទះស្តើងទំនើបទាំងនេះអាចដាក់បានស្ទើរតែគ្រប់អ្វីៗទាំងអស់ ដូចជា បង្អួចអគារ ឬដំបូលរថយន្ត ដូច្នេះទីក្រុងទាំងមូលអាចប្រមូលថាមពលពន្លឺព្រះអាទិត្យបានគ្រប់ទីកន្លែង។ ពួកវាដំណើរការបានយ៉ាងល្អ សូម្បីតែក្នុងស្ថានភាពមានពពកច្រើន ឬមានពន្លឺតិច ដូច្នេះវានៅតែអាចផលិតអគ្គិសនីនៅក្នុងទីក្រុងដែលពន្លឺព្រះអាទិត្យអាចត្រូវបានរារាំងដោយអគារ ឬអាកាសធាតុមិនល្អ។
ថែមពីនេះ វិស្វករប៉ាន់ប្រមាណថានៅឆ្នាំ 2040 បន្ទះទាំងនេះអាចផលិតអគ្គិសនីបានច្រើនដូចម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន 20 ដោយគ្មានហានិភ័យ ឬកាកសំណល់ដែលអាចបំពុលបរិស្ថានឡើយ។ ខណៈបច្ចេកវិទ្យាថ្មីនេះជួយជប៉ុនកាត់បន្ថយការបំពុល និងក្លាយជាប្រទេសនាំមុខគេលើពិភពលោកផ្នែកថាមពលស្អាត។