កាលពីពេលកន្លងទៅនេះ ជប៉ុនបានប្រកាសពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាមួយនឹង AI និង LiDAR ដឹកនាំដោយក្រុមហ៊ុន DeepForest Technologies ដែលមានមូលដ្ឋាននៅទីក្រុងក្យូតូ។ ដើម្បីជួយដាំដើមឈើឱ្យបានលឿន ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើ។
យន្តហោះគ្មានមនុស្សបើកទាំងនេះនឹងប្រើប្រាស់ឧបករណ៍ស្កែនដី ដើម្បីស្វែងរកកន្លែងល្អបំផុត ដែលមានជីវជាតិល្អ និងសំណើមល្អក្នុងការដាំដុះ។
ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនោះមកទម្លាក់ពង្រាយគ្រាប់ពូជពិសេសដែលមានគ្រាប់ពូជ សារធាតុចិញ្ចឹម និងផ្សិតមានប្រយោជន៍ ដើម្បីជួយឱ្យរុក្ខជាតិលូតលាស់បន្តបន្ទាប់ទៀត។ វិធីនេះលឿនជាងការដាំដោយដៃដល់ទៅ 10 ដង ដោយដ្រូននីមួយៗដាំបានជាង 100 គ្រាប់ក្នុងមួយជើង។
យ៉ាងណាមិញការប្រើប្រាស់បច្ចេកវិទ្យាដ៏ឆ្លាតវៃនេះនឹងជួយឱ្យព្រៃឈើលូតលាស់លឿនដែលល្អក្នុងការស្តារបរិស្ថានឡើយវិញ។