spot_img
spot_img
Homeទូទៅរដ្ឋាភិបាលជប៉ុនព្រមានថា៖ ជប៉ុននឹងប្រឈមមុខម្តងទៀតនូវរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីកម្រិត 9 រ៉ិចទ័រដែលអាចសម្លាប់មនុស្សជិត 300.000 នាក់

រដ្ឋាភិបាលជប៉ុនព្រមានថា៖ ជប៉ុននឹងប្រឈមមុខម្តងទៀតនូវរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីកម្រិត 9 រ៉ិចទ័រដែលអាចសម្លាប់មនុស្សជិត 300.000 នាក់

-

របាយការណ៍ថ្មីមួយពីរដ្ឋាភិបាលជប៉ុនព្រមានថា ការរញ្ជួយដីនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកអាចសម្លាប់មនុស្សជិត 300.000 នាក់ និងជាង 1,2 លាននាក់ត្រូវជម្លៀស ថែមពីនេះបណ្តាលឱ្យខូចខាតទឹកប្រាក់ជាង 270 ពាន់ពាន់លានយ៉េន (1.81 ពាន់ពាន់លានដុល្លារ) ដែលជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុន។

ការប៉ាន់ប្រមាណនេះគឺខ្ពស់ជាងការព្យាករណ៍ពីមុន ដោយសារទិន្នន័យអាប់ដេតស្តីពីអតិផរណា និងការវាយប្រហារនៃគ្រោះមហន្តរាយ ដែលអាចរីករាលដាលខ្លាំងជាងការគិតដំបូង។ ចំណែកឯតំបន់ភូមិសាស្រ្តដែលងាយរងគ្រោះដោយសារការរញ្ជួយដីទំនងជាកើតឡើងនៅតាមបណ្តោយទន្លេ Nankai Trough អាចមានកម្រិត 9 រ៉ិចទ័រ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ និងការដួលរលំអគារ។ ដោយគណៈកម្មាធិការរញ្ជួយដីរបស់ប្រទេសជប៉ុនជឿថាគ្រោះរញ្ជួយដីនេះមានឱកាសកើតឡើង 80% ក្នុងរយៈពេល 30 ឆ្នាំខាងមុខ ដែលជាការរញ្ជួយដីដ៏ធំ (“megaquake”) ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ