មុនពេលមានរលកយក្សស៊ូណាមិនៅតូហូគុ ឆ្នាំ ២០១១ ទីក្រុងឆ្នេរសមុទ្រជប៉ុនជាច្រើនបានសាងសង់ជញ្ជាំងយ៉ាងធំ ដើម្បីការពាររលកសមុទ្រ និងជាជញ្ជាំងការពារពីទឹកជំនន់ដើម្បីការពារខ្លួនពីរលកធំៗនាពេលអនាគត។ ទន្ទឹមនឹងនោះ អ្នកស្រុកមួយចំនួនរិះគន់ថាគម្រោងទាំងនេះមានតម្លៃថ្លៃពេកដែលធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ ព្រោះវាមិនចាំបាច់។ ប៉ុន្តែនៅពេលដែលរលកយក្សស៊ូណាមិវាយប្រហារ ទីក្រុងដែលមានការការពារល្អបានរងការខូចខាតតិចជាងឆ្ងាយណាស់ ពីទីក្រុងដែលមិនមានការការពារ។
នៅកន្លែងដូចជាភូមិ Fudai ជញ្ជាំងកំផែងមួយដែលបានសាងសង់កាលពីប៉ុន្មានឆ្នាំមុនពេលរលកយក្សស៊ូណាមិមកដល់ បានជួយសង្គ្រោះជីវិត និងផ្ទះសម្បែងជាច្រើន។ ហើយអ្វីដែលមនុស្សធ្លាប់បានរិះគន់ វាក្លាយទៅជាអ្វីដែលគេមកគាំទ្រ និងសសើរពីភាពវៃឆ្លាតរបស់អ្នកដឹកនាំ។ បទពិសោធន៍នេះបានបង្រៀនប្រទេសជប៉ុននូវមេរៀនសំខាន់មួយគឺការបង្ការអាចហាក់ដូចជាចំណាយច្រើន ប៉ុន្តែវាអាចការពារសហគមន៍ទាំងមូលនៅពេលដែលគ្រោះមហន្តរាយមកដល់។ ភាពជាអ្នកដឹកនាំពិតប្រាកដមានន័យថាការរៀបចំមុនពេលគ្រោះថ្នាក់មកដល់។

