Home ទូទៅ អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើតផ្លាស្ទិចដែលអាចរលាយក្នុងទឹកសមុទ្រ ដោយមិនបន្សល់មីក្រូផ្លាស្ទិច

អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើតផ្លាស្ទិចដែលអាចរលាយក្នុងទឹកសមុទ្រ ដោយមិនបន្សល់មីក្រូផ្លាស្ទិច

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុន ដឹកនាំដោយលោក Takuzo Aida នៅមជ្ឈមណ្ឌល RIKEN បានបង្កើតផ្លាស្ទិចថ្មីមួយដែលផលិតពីរុក្ខជាតិ ដែលរលាយយ៉ាងលឿននៅក្នុងទឹកសមុទ្រដោយមិនបង្កើតជាមីក្រូផ្លាស្ទិចឡើយ។ ផ្លាស្ទិចនេះត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលមានមូលដ្ឋានផលិតពីឈើ លាយជាមួយអំបិលពិសេស ដែលធ្វើឱ្យវារឹងមាំក្នុងអំឡុងពេលប្រើប្រាស់។

នៅពេលដែលវាប៉ះនឹងទឹកប្រៃ សារធាតុក្នុងផ្លាស្ទិចនឺងបំបែក ហើយផ្លាស្ទិចរលាយយ៉ាងលឿនជំនួសឱ្យការនៅជាសំរាម។ ដំបូងឡើយ ផ្លាស្ទិចនេះរឹង ប៉ុន្តែការបន្ថែមគ្រឿងផ្សំដែលមានសុវត្ថិភាពធ្វើឱ្យវាអាចបត់បែនបាន។  ដំបូងឡើយ ផ្លាស្ទិចនេះរឹង និងផុយស្រួយ តែដោយការបន្ថែមសារធាតុដែលមានសុវត្ថិភាព វាបានក្លាយជា ផ្លាស្ទិចដែលអាចពត់បាន ដូច្នេះវាអាចត្រូវបានប្រើប្រាស់ដូចទៅនឹងផ្លាស្ទិចទូទៅដែរ។