spot_img
spot_img
Homeទូទៅសិល្បៈក្នុងការនិយាយ៖ គន្លឹះទាក់ទាញចិត្តអ្នកស្ដាប់ឱ្យចងចាំមិនភ្លេច

សិល្បៈក្នុងការនិយាយ៖ គន្លឹះទាក់ទាញចិត្តអ្នកស្ដាប់ឱ្យចងចាំមិនភ្លេច

-

សិល្បៈក្នុងការនិយាយ មិនមែនគ្រាន់តែជាការនិយាយដើម្បីបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការទាក់ទាញ និងអូសទាញអារម្មណ៍អ្នកស្តាប់ឱ្យដក់ជាប់ការចងចាំបានយូរអង្វែង។ ជាក់ស្ដែង លោក Daniel Cronin បានបង្ហាញថា ការនិយាយជាសាធារណៈ ដែលមានប្រសិទ្ធភាព គឺការចេះបញ្ចូលអារម្មណ៍ទៅក្នុងពាក្យសម្ដី ដែលវាមានឥទ្ធិពលជាងការផ្ដល់ព័ត៌មានបែបបច្ចេកទេសសុទ្ធសាធ ដែលគ្មានថែមនូវភាពរស់រវើក។ ខាងក្រោមនេះជាចំណុចសំខាន់ៗទាំង ៥ អំពីសិល្បៈក្នុងការនិយាយ៖

១. ការនិយាយបែបមានសាច់រឿងមានឥទ្ធិពលជាងការរាយការណ៍៖ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Stanford មនុស្ស ៩៣% អាចចងចាំព័ត៌មានបានយ៉ាងល្អនៅពេលវាត្រូវបានបញ្ចូលទៅក្នុងសាច់រឿងក្នុងពេលនិយាយ។ ចំណែកឯការប្រាប់តែតួលេខទទេរ មានអ្នកចងចាំបានត្រឹមតែ ១៣% ប៉ុណ្ណោះ។

២. ភាពពិតប្រាកដ និងភាពក្លាហាន៖ ការនិយាយជាសាធារណៈដែលល្អ មិនចាំបាច់មានសាច់រឿងអស្ចារ្យពេកទេ។ ផ្ទុយទៅវិញ រឿងសាមញ្ញៗដែលយើងជួបក្នុងជីវិតប្រចាំថ្ងៃ គឺជាចំណុចដែលទាក់ទាញបំផុត។ អ្វីដែលសំខាន់ គឺភាពស្មោះត្រង់របស់អ្នកក្នុងការនិយាយវាចេញមក ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថា អ្នកជាមនុស្សរស់រវើក  មិនមែនជាមនុស្សដែលព្យាយាមសម្ដែងឱ្យមើលទៅល្អឥតខ្ចោះពេកនោះទេ។

៣. ប្រើប្រាស់ញាណទាំង ៥ និងអារម្មណ៍៖ ដើម្បីឱ្យសិល្បៈក្នុងការនិយាយ របស់អ្នករស់រវើក អ្នកត្រូវរៀបរាប់ពីអ្វីដែលបានឃើញ ឮ ធុំក្លិន ភ្លក់ និងប៉ះ។ អ្វីដែលសំខាន់បំផុតគឺ “អារម្មណ៍” ព្រោះអ្នកស្ដាប់អាចនឹងភ្លេចពាក្យសម្តីរបស់អ្នក ប៉ុន្តែពួកគេនឹងមិនភ្លេចពីអារម្មណ៍ដែលអ្នកបានផ្តល់ឱ្យពួកគេនោះទេ។

៤. រចនាសម្ព័ន្ធនៃការនិយាយដ៏ល្អ៖ ការនិយាយប្រកបដោយប្រសិទ្ធភាពត្រូវមានធាតុផ្សំ ៤ យ៉ាង៖

ពេលវេលា: ទាក់ទាញចំណាប់អារម្មណ៍តាំងពីវិនាទីដំបូង។

សាងភាពជឿជាក់: បង្ហាញឱ្យគេឃើញថា ហេតុអ្វីបានជាគេគួរចំណាយពេលស្ដាប់អ្នក។

ការផ្លាស់ប្តូរគំនិត: បង្ហាញពីមេរៀន ឬបទពិសោធន៍ដែលអ្នកបានរៀនសូត្រ ដែលវាអាចជួយឱ្យអ្នកស្ដាប់ទទួលបានគំនិតថ្មីៗយកទៅប្រើប្រាស់បាន។

ចំណុចរំឮក: ផ្តល់ជាពាក្យសម្ដី ឬសញ្ញាណណាមួយ ដែលធ្វើឱ្យអ្នកស្ដាប់នឹកឃើញដល់សម្ដីរបស់អ្នកភ្លាម នៅពេលពួកគេជួបស្ថានភាពបែបនោះនៅថ្ងៃក្រោយ។

៥. ភាពក្លាហានមិនមែនមានន័យថាមិនចេះភ័យខ្លាចទេ៖ សូម្បីតែអ្នកដែលពូកែនិយាយជាសាធារណៈ ក៏នៅតែមានភាពភ័យខ្លាចនៅលើឆាកដែរ។ ប៉ុន្តែភាពក្លាហានពិតប្រាកដ គឺការហ៊ានបោះជំហានទៅមុខ និងធ្វើវា ទោះបីជាអ្នកកំពុងតែភ័យខ្លាចខ្លាំងប៉ុណ្ណាក៏ដោយ។

សរុបមក សិល្បៈក្នុងការនិយាយ គឺជាអាវុធដ៏មុតស្រួចបំផុតនៅក្នុងការទំនាក់ទំនង។ ការបញ្ចូលទិន្នន័យទៅក្នុងពាក្យសម្ដីដែលពោរពេញដោយភាពរស់រវើក នឹងធ្វើឱ្យសាររបស់អ្នកដក់ជាប់ក្នុងចិត្តអ្នកស្តាប់ជារៀងរហូត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ