កោះរ៉ុងសន្លឹមស្ថិតនៅខេត្តព្រះសីហនុ ជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ ជាពិសេសភ្ញៀវអន្តរជាតិ និងមានមនុស្សនិយមទៅលេងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងអំឡុងថ្ងៃបុណ្យទាន។ កោះនេះមានបរិយាកាសស្ងប់ស្ងាត់ ជាទីកន្លែងដល់ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរដែលចង់គេចពីភាពអ៊ូអរនៃកន្លែងទេសចរណ៍ដែលមានមនុស្សច្រើន។
មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរភាគច្រើនដែលមកលេងកោះនេះ គឺគេមិនភ្លេចឡើយក្នុងការឈានទៅលេងកោះរ៉ុង ព្រោះកោះរ៉ុងសន្លឹម និងកោះរ៉ុងមានចម្ងាយប្រហែល 15 គីឡូម៉ែត្រពីគ្នាតែប៉ុណ្ណោះ។
កោះទាំងពីរនេះមានឆ្នេរពណ៍សដ៏ស្រស់ស្អាតលាយឡំជាមួយ ព្រៃព្រឹក្សានៅលើកោះយ៉ាងខៀវស្រងាត់ និងមានថ្ងៃលិចដែលគួរឱ្យគយគន់។ ភាពស្រស់ស្អាតនៃកោះដែលមិនអាចបំផ្លាញបានធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកចង់សម្រាកលំហែកាយ។ ក្នុងឱកាសទៅលេងកោះទាំងនេះសកម្មភាពកម្សាន្តដែលអ្នកមិនគួររំលងមានដូចជា ហែលទឹក ស្ទូតស្រី ជិះទូកកាយ៉ាក និងមុជទឹកសមុទ្រមើលផ្កាថ្មជាដើម។ល។