spot_img
spot_img
Homeទូទៅកោះស្តេច៖ ទីកន្លែងដ៏សក្តិសមក្នុងការមកសម្រាកលំហែរកាយ និងរុករកសកម្មភាពកម្សាន្តជាច្រើននៅលើកោះនេះ

កោះស្តេច៖ ទីកន្លែងដ៏សក្តិសមក្នុងការមកសម្រាកលំហែរកាយ និងរុករកសកម្មភាពកម្សាន្តជាច្រើននៅលើកោះនេះ

-

កោះស្តេច ស្ថិតនៅទីរួមខេត្តកោះកុងភាគនិរតីនៃប្រទេសកម្ពុជា ក្បែរឈូងសមុទ្រថៃ។ កោះតូចមួយនេះត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងព្រៃឈើដ៏ខៀវស្រងាត់ ថែមទាំងមានបរិយាកាសមួយស្ងប់ស្ងាត់ ដែលមានតែសំឡេងខ្យល់បក់មកប៉ះស្លឹកឈើ និងសំឡេងរលកដែលបានបក់មកវៃច្រាំងឆ្នេរ។

កោះនេះគឺជាទីល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរស្វែងរកកន្លែងលំហែកាយបែបសប់ស្ងាត់ និងរីករាយជាមួយបរិយាកាសដែលមានលក្ខណៈហ៊ុំព័ទ្ធទៅដោយធម្មជាតិពណ៍បៃតង។ មិនតែប៉ុណ្ណោះអ្នកទេសចរណ៍ក៏អាចមើលឃើញនូវព្រះអាទិត្យជិតលិចដោយពន្លឺព្រះអាទិត្យចាំងមកប៉ះផ្ទៃសមុទ្រដែលជាទេសភាពមួយគួរឱ្យចង់គយគន់។

ថ្វីត្បិតតែកោះស្តេចមានភាពស្ងប់ស្ងាត់បើធៀបនឹងកោះដទៃទៀតនៃប្រទេសកម្ពុជា ប៉ុន្តែវាផ្តល់នូវសកម្មភាពជាច្រើនសម្រាប់អ្នកចូលចិត្តបែបធម្មជាតិ និងការផ្សងព្រេង។ អ្នកធ្វើដំណើរអាចរុករកភូមិនេសាទក្នុងតំបន់ ដើរលេងតាមឆ្នេរខ្សាច់មើលទឹកសមុទ្រ ឬរីករាយនឹងការធ្វើដំណើរតាមទូកទៅកាន់កោះក្បែរៗនោះ ដោយមានសកម្មភាពរាំលេងកម្សាន្ត ស្ទូតត្រី ឬជ្រមុជទឹកមើលផ្កាថ្ម និងមានបទពិសោធន៍សកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ