spot_img
spot_img
Homeទូទៅក្រុមហ៊ុនLG នឹង​វិនិយោគបន្ថែមចំនួន 1.7 ពាន់លានដុល្លារលើ​​រោងចក្រ​ថ្ម​នៅប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនLG នឹង​វិនិយោគបន្ថែមចំនួន 1.7 ពាន់លានដុល្លារលើ​​រោងចក្រ​ថ្ម​នៅប្រទេសឥណ្ឌូណេស៊ី

-

ក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូងកំពុងបង្កើនការវិនិយោគរបស់ខ្លួនលើរោងចក្រផលិតថ្ម lithium-ion នៅក្នុងប្រទេសឥណ្ឌូនេស៊ីបន្ថែមចំនួន 1.7 ពាន់លានដុល្លារ ដែលនាំមកនូវការវិនិយោគសរុបដល់ទៅ 2.8 ពាន់លានដុល្លារ នេះបើយោងតាមរដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani ។

សកម្មភាពនេះកើតឡើង បើទោះបីជាក្រុមហ៊ុន LG Energy Solution (LGES) បានសម្រេចចិត្តចាកចេញពីគម្រោងថាមពលថ្មរថយន្តអគ្គិសនីដ៏ធំមួយផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃ 8.46 ពាន់លានដុល្លារ ដោយសារតែទីផ្សារ និងលក្ខខណ្ឌវិនិយោគមិនល្អ។

ថែមពីនេះ លោក Roeslani បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ LG ក្នុងការវិនិយោគលើរោងចក្រផលិតថ្មនៅឥណ្ឌូនេស៊ី ទោះបីជា LG ដកខ្លួនក្នុងគម្រោងថាមពលថ្មរថយន្តអគ្គិសនីដ៏ធំក៏ដោយ និងការបន្តការវិនិយោគបណ្តាក់ទុនផ្សេងៗទៀតលើក្រុមហ៊ុនដូចជា HLI Green Power ជាមួយ Hyundai Motor Group នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ