spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងរស់នៅក្នុងជីវភាពប្រចាំថ្ងៃ! កុំធ្វេសប្រហែសចំពោះសកម្មភាពទាំងនេះឱ្យសោះ

រស់នៅក្នុងជីវភាពប្រចាំថ្ងៃ! កុំធ្វេសប្រហែសចំពោះសកម្មភាពទាំងនេះឱ្យសោះ

-

ភាពជោគជ័យ និងសុភមង្គលក្នុងជីវិត មិនមែនកើតចេញពីរឿងធំៗដែលយើងធ្វើម្តងម្កាលនោះទេ ប៉ុន្តែវាកើតចេញពីសកម្មភាពតូចៗប្រចាំថ្ងៃដែលយើងអនុវត្តជាប់លាប់។ ការធ្វេសប្រហែសចំពោះមូលដ្ឋានគ្រឹះទាំងនេះ អាចនាំទៅរកភាពនឿយហត់និងការធ្លាក់ចុះក្នុងរយៈពេលវែង។

ខាងក្រោមនេះជាសកម្មភាពសំខាន់ៗដែលអ្នកមិនគួរមើលរំលងឡើយ៖

១. វិនិយោគលើសុខភាពផ្លូវចិត្តដោយការផ្ដាច់ខ្លួន
ការធ្វើការជាប់គ្នារហូតអាចធ្វើឲ្យខួរក្បាលអស់កម្លាំង។ ដូចនេះអ្នកត្រូវមានទម្លាប់ផ្តល់ពេលវេលាឲ្យផ្លូវចិត្តរបស់អ្នកសម្រាកខ្លះ។ ដោយកំណត់ពេលវេលាច្បាស់លាស់ដើម្បី ផ្តាច់ខ្លួនពីអេក្រង់ (ទូរស័ព្ទ កុំព្យូទ័រ) ជាពិសេសនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង និងមុនពេលចូលគេង។ ថែមពីនេះគួរធ្វើសមាធិខ្លីៗ ឬការដើរលេងនៅកន្លែងស្ងាត់ៗអាចជួយឱ្យអារម្មណ៍អ្នកស្ងប់ជាងមុន។

២. រៀនសូត្រជាប់លាប់រៀងរាល់ថ្ងៃ
ពិភពលោកផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកមិនបន្តរៀនទេ សមត្ថភាពរបស់អ្នកនឹងនៅទ្រឹង ហើយថយចុះ។អ្នកគួរកំណត់ពេលវេលាច្បាស់លាស់ (ឧទាហរណ៍៖ ២០ នាទី) ជារៀងរាល់ថ្ងៃដើម្បីអានសៀវភៅជំនាញថ្មី ស្តាប់ផតខាស់អប់រំ ឬរៀនជំនាញថ្មី។ ការវិនិយោគតូចៗនេះ គឺជាការធានានូវភាពរីកចម្រើនក្នុងអាជីពរបស់អ្នករយៈពេលវែង។

៣. តាមដានលំហូរសាច់ប្រាក់ប្រចាំថ្ងៃ
សុវត្ថិភាពហិរញ្ញវត្ថុត្រូវបានកសាងឡើងដោយការគ្រប់គ្រងចំណូលនិងចំណាយតូចៗប្រចាំថ្ងៃ។ ព្រោះការធ្វេសប្រហែសលើការចំណាយតិចតួចអាចនាំឲ្យមានបញ្ហាបំណុលធំ។ ដូចនេះអ្នកត្រូវដឹងថាលុយរបស់អ្នកទៅលើអ្វីខ្លះ និងជារៀរាល់ខែគួរដកប្រាក់មួយចំណែកទុកសន្សំ មុននឹងចំណាយលើរបស់ចាំបាច់។

៤. ផ្តល់ពេលវេលាដែលមានគុណភាពដល់គ្រួសារ
ទំនាក់ទំនងល្អគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល ហើយពេលវេលាជាមួយក្រុមគ្រួសារគឺជារឿងមួយដែលលុយមិនអាចទិញបាន និងជាធនធានដែលមិនអាចយកមកវិញបាន។ ដូចនេះ នៅពេលនៅជាមួយក្រុមគ្រួសារ ត្រូវ ផ្តោតអារម្មណ៍ ១០០% ចំណាញពេលវេលាដ៏មានតម្លៃនេះ ហើយកុំលេងទូរស័ព្ទ កុំគិតពីការងារ ឬអ្វីផ្សេងៗទៀត។ តែអ្នកគួរផ្តល់វត្តមាន (Presence) ពេញលេញ ដើម្បីចំណាយពេលជាមួយពួកគាត់ឱ្យបានល្អ។

៥. រក្សាភាពរឹងមាំដោយការហាត់ប្រាណនិងគេងគ្រប់គ្រាន់
សុខភាពរាងកាយគឺជាថាមពលស្នូលរបស់អ្នក។ ការធ្វេសប្រហែសលើការគេង និងរបបអាហារ គឺជាការកាត់បន្ថយផលិតភាពនិងសុភមង្គលរបស់អ្នក។ អ្នកត្រូវគេងឲ្យបានយ៉ាងតិច ៧-៨ ម៉ោងក្នុងមួយយប់។ ត្រូវមានទម្លាប់ធ្វើលំហាត់ប្រាណខ្លីៗ (សូម្បីតែ ១៥ នាទី) រៀងរាល់ថ្ងៃ។ ការធ្វើបែបនេះធានាថាអ្នកមានថាមពលគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការ។

សរុបមក អនាគតរបស់អ្នកគឺត្រូវបានកសាងឡើងដោយសកម្មភាពដែលអ្នកជ្រើសរើសធ្វើនៅក្នុងជីវភាពប្រចាំថ្ងៃ។ កុំរង់ចាំដល់ពេលវិបត្តិកើតឡើង ទើបរកវិធីដោះស្រាយ ដូចនេះ ចូរចាប់ផ្តើមវិនិយោគលើមូលដ្ឋានគ្រឹះទាំងនេះ ចាប់ពីថ្ងៃនេះតទៅ!

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ