Home ហិរញ្ញវត្ថុ បង្កើនទ្រព្យ៖ ប្រភពចំណូលធំៗដែលអ្នកគួរតែមានបន្ថែមបន្ទាប់ពីប្រាក់ខែ

បង្កើនទ្រព្យ៖ ប្រភពចំណូលធំៗដែលអ្នកគួរតែមានបន្ថែមបន្ទាប់ពីប្រាក់ខែ

ការពឹងផ្អែកតែលើប្រាក់ខែមួយមុខ ព្រោះវាជាហានិភ័យដ៏ធំធេង។ ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ និងបង្កើនទ្រព្យសម្បត្តិរបស់អ្នក អ្នកត្រូវមានប្រភពចំណូលបន្ថែមដែលរឹងមាំ។ ហើយប្រភពចំណូលបន្ថែមទាំងនេះអាចបែងចែកជាពីរប្រភេទសំខាន់ៗ គឺចំណូលសកម្ម និងចំណូលអកម្ម។ ខាងក្រោមនេះជាប្រភពចំណូលធំៗដែលអ្នកគួរពិចារណា៖

ក. ប្រភពចំណូលអកម្ម (Passive Income)

  1. ជួលអចលនទ្រព្យ: ទិញផ្ទះ ឬបន្ទប់ជួល ហើយយកទៅជួលដើម្បីទទួលបានលំហូរសាច់ប្រាក់ថេរ។
  2. លក់ផលិតផលឌីជីថល: បង្កើតវគ្គសិក្សាអនឡាញ ឬ E-books ម្តង ហើយលក់បានច្រើនដង។ល។
  3. ភាគហ៊ុនផ្តល់ភាគលាភ: វិនិយោគលើក្រុមហ៊ុនដែលផ្តល់ចំណែកប្រាក់ចំណេញ (ភាគលាភ) ឲ្យអ្នកជាប្រចាំ។

ខ. ប្រភពចំណូលសកម្មបន្ថែម (Active Income Supplement)

  1. ផ្តល់សេវា Freelancing: ប្រើជំនាញដែលមានស្រាប់ (ដូចជាកាត់តវីដេអូ ឬរចនាក្រាហ្វិក) ដើម្បីទទួលការងារក្រៅម៉ោង។ល។
  2. អាជីវកម្មអនឡាញខ្នាតតូច: ចាប់ផ្តើមលក់ផលិតផលបន្ត (Resell) តាម Facebook Shop ឬប្រើប្រព័ន្ធ Dropshipping។ល។

សរុបមក ការកសាងប្រភពចំណូលបន្ថែមតម្រូវឲ្យមានយុទ្ធសាស្ត្រ។ អ្នកគួរតែផ្តោតលើការរួមបញ្ចូលគ្នារវាង ចំណូលសកម្មបន្ថែម ដើម្បីបង្កើនលំហូរសាច់ប្រាក់បច្ចុប្បន្ន និងចំណូលអកម្ម ដើម្បីធានាបាននូវសេរីភាពហិរញ្ញវត្ថុនាពេលអនាគត។ ការវិនិយោគលើចំណុចណាមួយក្នុងចំណោមចំណុចទាំង 5 នេះ គឺជាជំហានដ៏សំខាន់ដើម្បីឈានទៅរកជីវិតដែលមានសន្តិសុខហិរញ្ញវត្ថុ។