spot_img
spot_img
Homeទំនងតើ!ប្រទេសម៉ាឡេស៊ីបានយកមនុស្សយន្តរបស់ចិនមកជំនួសការងារផ្នែកលក់របស់មនុស្ស ដោយមនុស្សយន្តអាចប្រឹក្សា និងលក់រថយន្តទៅកាន់អតិថិជនបានយ៉ាងរលូន

ប្រទេសម៉ាឡេស៊ីបានយកមនុស្សយន្តរបស់ចិនមកជំនួសការងារផ្នែកលក់របស់មនុស្ស ដោយមនុស្សយន្តអាចប្រឹក្សា និងលក់រថយន្តទៅកាន់អតិថិជនបានយ៉ាងរលូន

-

ក្រុមហ៊ុន Chery Automobile របស់ប្រទេសចិនបានណែនាំមនុស្សយន្តដែលមានឈ្មោះថា “Mornine” ដែលធ្វើការជាអ្នកប្រឹក្សាផ្នែកលក់ដ៏ឆ្លាតវៃនៅហាងលក់រថយន្តក្នុងទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។ Mornine អាចផ្តល់សេវាកម្មប្រឹក្សាយោបល់ និងអាចនិយាយបានច្រើនភាសាទៅកាន់អតិថិជនបានយ៉ាងរលូន។ វាមានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងអាចផ្លាស់ទីបាន ដែលអនុញ្ញាតឱ្យវាធ្វើការជាមួយមនុស្សយន្តផ្សេងទៀតក្នុងអំឡុងពេលរវល់។

ថែមពីនេះ Mornine មានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ដែលជួយឱ្យវាផ្លាស់ទី និងអាចធ្វើការរួមគ្នាជាមួយមនុស្សយន្តផ្សេងទៀត ដើម្បីបម្រើអតិថិជន ជាពិសេសក្នុងអំឡុងពេលមមាញឹក។

មនុស្សយន្តនេះប្រើប្រាស់បច្ចេកវិទ្យាAI Deepseek ដើម្បីយល់ពីអ្វីដែលមនុស្សនិយាយ និងផ្តល់ការឆ្លើយតបជាក់លាក់ចំពោះមនុស្សម្នាក់ៗ ដោយវាអាចស្គាល់កាយវិការ ពាក្យបញ្ជា និងអ្វីៗនៅជុំវិញវាដោយប្រើសំឡេង ការមើលឃើញ និងព័ត៌មានផ្សេងទៀត។ នេះបង្ហាញពីប្រព័ន្ធចលនា Bionic របស់ Mornine អនុញ្ញាតឱ្យវាធ្វើចលនា និងអាចចាប់ព័ត៍មានបានយ៉ាងល្អ។

មនុស្សយន្តនេះក៏បានលេចវត្តមាននៅក្នុងកម្មវិធីពិព័រណ៍រថយន្តម៉ូឌែល NEV (រថយន្តថាមពលថ្មី) ចុងក្រោយបង្អស់ក្នុងក្រុងសៀងហៃឆ្នាំ 2025 នេះផងដែរ ដែលវាកំពុងទំនាក់ទំនងជាមួយភ្ញៀវ អំពីម៉ាករថយន្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ