spot_img
spot_img
Homeទូទៅយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច

យុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច

-

នៅពេលដែលអ្នកចាំផ្តើមអាជីវិកម្មដំបូងប្រាកដណាស់ អ្នកនឹងចាំផ្តើមពីតូចទៅដើម្បីសង្កេតមើលថាតើត្រូវប្រើយុទ្ធសាស្ត្របែបណាទើបធ្វើឱ្យអាជីវិកម្មរបស់អ្នកដំណើរការទៅមុខបានល្អ។ ដើម្បីឱ្យអាជីវកម្មរបស់អ្នកអាចជ្រៀតចូលទៅក្នុងទីផ្សារក្នុងនាមជាអាជីវកម្មខ្នាតតូចឱ្យមានកំណើននូវអ្នកស្គាល់ឱ្យបានច្រើន និងទាក់ទាញអតិថិជន។ ខាងក្រោមនេះគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងសាមញ្ញមួយចំនួន៖

ស្គាល់ទស្សនិកជនគោលដៅរបស់អ្នក៖ ការយល់ដឹងថានរណាជាអតិថិជនរបស់អ្នកគឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទីផ្សារដែលអ្នកត្រូវស្រាវជ្រាវពីតម្រូវការ ចំណូលចិត្ត និងបញ្ហារបស់ពួកគេ ដូច្នេះអ្នកអាចកែសម្រួលផលិតផល ឬសេវាកម្មរបស់អ្នកឱ្យស្របតាមការរំពឹងទុក និងតម្រូវការរបស់អតិថិជនបាន។

បង្កើតវត្តមានលើអ៊ីនធឺណិត៖ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ ការមានគេហទំព័រ និងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺចាំបាច់ណាស់។ ចូរប្រើវេទិកាដូចជា Facebook, Instagram ឬ LinkedIn ដើម្បីចែករំលែកខ្លឹមសារ និងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកទៅកាន់មនុស្សឱ្យបានច្រើន ដើម្បីធ្វើឱ្យគេស្គាល់នូវផលិតផលនៃអាជីវិកម្មរបស់អ្នក។

បង្កើតមាតិកាគុណភាព៖ ទីផ្សារមាតិកាគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលអាចឱ្យអ្នកធ្វើការចែករំលែក ការបង្ហោះប្លុកមានប្រយោជន៍ វីដេអូ ឬព័ត៌មានក្រាហ្វិកដែលផ្តល់ប្រយោជន៍ដល់ទស្សនិកជនរបស់អ្នក។ វាជួយបង្កើតភាពជឿជាក់ និងភាពទាក់ទាញទៅកាន់អតិថិជនដែលកំពុងស្វែងរកព័ត៌មាន ឬទាក់ទងនឹងអាជីវកម្មតាមអ៊ីនធឺណិត។

ផ្តល់ជូនការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេស៖ ការផ្ដល់ជូនពិសេសដូចជាការបញ្ចុះតម្លៃ ការផ្ដល់ជូននៅពេលដែលអតិថិជនបានទិញនូវផលិតផល ឬសេវាកម្មពីអាជីវកម្មរបស់អ្នក ដោយផ្តល់ជូនបន្ថែមនូវកាដូរ ​ឬការបញ្ចុះតម្លៃទៅឱ្យអតិថិជនរបស់អ្នកដែលគន្លឹះនេះគឺជាការទាក់ទាញចិត្តអតិថិជនឱ្យកាន់តែគាំទ្រអាជីវកម្មរបស់អ្នកបន្ថែមឡើងទៀត។

សហការជាមួយអាជីវកម្មខ្នាតតូចផ្សេងទៀត៖ ការចាប់ដៃគូជាមួយអាជីវកម្មក្នុងស្រុកដែលអាចជួយឱ្យអាជីវិកម្មរបស់អ្នកឈានដល់មនុស្សទូទៅដទៃទៀតកាន់តែទូលំទូលាយថែមឡើង។ វាអាចពាក់ព័ន្ធនឹងការផ្សព្វផ្សាយរួមគ្នា ព្រឹត្តិការណ៍ ឬការចែករំលែកអំពីផលិតផលរបស់គ្នាទៅវិញទៅមកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រើទីផ្សារអ៊ីម៉ែល៖ ការសុំអ៊ីម៉ែលពីអតិថិជននៅពេលដែលអតិថិជនមកជៀវផលិតផលពីអ្នក។ ព្រោះថាកាលណានៅពេលដែលអ្នកមានប្រព័ន្ធផ្ញើសាររបស់អតិថិជន  អ្នកអាចផ្ញើព័ត៌មានជាទៀងទាត់ជាមួយនឹងព័ត៌មានថ្មីៗ ការផ្សព្វផ្សាយ ឬខ្លឹមសារមានប្រយោជន៍ធ្វើឱ្យគេកាន់តែដឹងស៊ីជម្រៅនូវអាជីវកម្មរបស់អ្នកបន្ថែមដែលធ្វើឱ្យអាជីវិកម្មអ្នកមានភាពរីកសុះសាយថែមមួយកម្រិតទៀត។

 

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ