ការធ្វើកិច្ចការងារជាក្រុមតែងតែមានការប៉ះពារគ្នានូវពាក្យសម្តីជាមិនខានគ្រាន់តែតិច និងច្រើនព្រោះថាមនុស្សពីរគំនិតពីរ ហើយមនុស្សច្រើនគំនិតក៏ច្រើនទៅតាមនឹងផងដែរ។ ដូចនេះដើម្បីជៀសវាង ឬកាត់បន្ថយនូវជម្លោះក្នុងការធ្វើការងារជាក្រុមតម្រូវឱ្យអ្នកមានយុទ្ធសាស្ត្រសកម្មដែលជំរុញទំនាក់ទំនងឱ្យមានភាពវិជ្ជមាន ការគោរព និងកិច្ចសហប្រតិបត្តិការបានល្អ។ តាមរយៈការអនុវត្តវិធីសាស្រ្តខាងក្រោម សមាជិកក្រុមអាចកាត់បន្ថយការខ្វែងគំនិតគ្នា និងធ្វើការជាមួយគ្នាកាន់តែមានប្រសិទ្ធភាព៖
If you make a new line and sell it at a lower price than other lines, it’s because you want to increase sales to customers. Cytotec is available as an oral tablet that you can take https://mussara.com/crear-tienda-online-tarragona-reus comprar cialis por inteenet every day or as an injectable medication that is injected into a vein or artery. Order nizoral online you can buy cheap nizoral in chennai.
In addition, the use of dapoxetine is associated with an increase in the incidence of cardiovascular events (stroke, ischaemic and myocardial infarct), which is probably because dapoxetine works on the serotonin transporter. Além das condições de saúde, esta pessoa também deve ser capaz de manter os electively outros doentes, o que torna este tratamento um bom tratamento para as menopausias. As such, hair fall can occur for any number of reasons.
ការប្រាស្រ័យទាក់ទងច្បាស់លាស់៖ មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃជម្លោះគឺការប្រាស្រ័យទាក់ទងមិនត្រឹមត្រូវ។ ហេតុនេះត្រូវធានាថាមនុស្សគ្រប់គ្នាយល់ពីគោលដៅ តួនាទី និងការរំពឹងទុកតាំងពីដំបូង ដើម្បីជួយការពារការភាន់ច្រឡំ និងការខ្វែងគំនិតគ្នា។ ដូចជាការបែងចែកតួរនាទីនូវចំណុចឬក៏ផ្នែកណាដែលត្រូវធ្វើឱ្យបានច្បាស់លាស់ ជៀសវាងក្នុងការធ្វើឱ្យការងារក្រុមរញ៉េរញ៉ៃ និងងាយកើតមានជម្លោះជាមួយសមាជិក។
ការស្តាប់ដោយយកចិត្តទុកដាក់៖ នៅពេលដែលអ្នកធ្វើការងារជាក្រុម ការស្តាប់នូវគំនិត និងយោបល់របស់សមាជិកក្រុមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលដែលសមាជិកក្រុមស្តាប់ការយល់ឃើញរបស់គ្នាទៅវិញទៅមកដោយមិនរំខាន វាជួយកាត់បន្ថយការយល់ច្រលំ។ វាក៏បង្ហាញផងដែរថា គំនិតរបស់សមាជិកម្នាក់ៗមានតម្លៃ ដែលអាចការពារអារម្មណ៍គេដោយយល់ថាមិនត្រូវបានសមាជិកក្រុមមិនអើពើពីយោបល់ និងគំនិតគេនោះទេ។ បើទោះបីជាថាមានគំនិតច្រើនអាចនឹងមានការខ្វែងគំនិតគ្នា ប៉ុន្តែអ្នកត្រូវយកគំនិតទាំងអស់នោះមកធ្វើជាចំណុចរួមមួយ ដើម្បីឱ្យលទ្ធផលនៃការងារក្រុមទទួលបាននូវសមិទ្ធផលមួយជាទីគាប់ចិត្ត។
កំណត់តួនាទី និងទំនួលខុសត្រូវ៖ ជម្លោះជារឿយៗកើតឡើងនៅពេលដែលសមាជិកក្រុមមានអារម្មណ៍មិនច្បាស់លាស់អំពីតួនាទីរបស់ពួកគេ។ ដូចនេះហើយការបង្កើតតួនាទីច្បាស់លាស់នៅពេលចាប់ផ្តើមគម្រោង ដើម្បីបានធានាថាសមាជិកម្នាក់ៗដឹងពីអ្វីដែលគេនឹងត្រូវធ្វើ ចំណុចនេះហើយបានជួយកាត់បន្ថយការនូវជម្លោះ ឬចន្លោះប្រហោងក្នុងការងារដែលអាចនាំឱ្យការងារមិនងាយនឹងអាចសម្រេចបាន ដោយសារតែភាពរញ៉េរញ៉ៃនៅក្នុងក្រុម។
ការដោះស្រាយបញ្ហារួមគ្នា៖ នៅពេលដែលមានជម្លោះកើតឡើង ការចូលរួមពីក្រុមទាំងមូលក្នុងការស្វែងរកដំណោះស្រាយ ជំរុញឱ្យមានកិច្ចសហការតាមរយៈការបំផុសគំនិតរួមគ្នា និងពិចារណាលើដំណោះស្រាយ។ ការរួមគំនិតគ្នាបែបនេះទើបអាចធ្វើឱ្យក្រុមអាចស្វែងរកការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាបានដោយប្រសិទ្ធភាព។
បើកចិត្តទទួលយកការកែលម្អ៖ ការបើកចំហរចិត្តក្នុងការទទួលយកមតិកែលម្អ និងការផ្លាស់ប្តូរគឺជាភាពចាំបាច់ណាស់។ នៅពេលដែលអ្នកធ្វើកិច្ចការងារជាក្រុម ឬម្នាក់ឯងក៏ដោយគឺតែងមានកំហុសហើយ។ ដូចនេះអ្នកត្រូវស្តាប់ការណែនាំ ក៏ដូចជាមតិរបស់សមាជិកដើម្បីធ្វើការកែប្រែឡើងវិញឱ្យបានល្អប្រសើរ ដើម្បីឱ្យការងារទទួលបានលទ្ធផលល្អ។