ការពង្រឹងក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃគឺជាភាពចាំបាច់សម្រាប់ការកសាងទំនាក់ទំនងកាន់តែរឹងមាំ មិនថានៅសាលារៀន កន្លែងកាងារ ឬនៅកន្លែងផ្សេងៗទៀតនោះទេ។ ដូច្នោះថ្ងៃនេះខ្ញុំនឹងលើយកនូវវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីបង្កើនជំនាញទំនាក់ទំនងរបស់អ្នកឱ្យកាន់តែល្អប្រសើរ៖
យកចិត្តទុកដាក់ស្តាប់៖ យកចិត្តទុកដាក់ស្តាប់ទាំងស្រុងនូវខ្លឹមសាររបស់ភាគីដែលអ្នកកំពុងតែសន្ទនាជាមួយ ក្នុងអំឡុងពេលដែលសន្ទនាអ្នកត្រូវសម្លឹងមើលទៅកែវភ្នែកភាគីម្ខាងទៀតដើម្បីបញ្ជាក់ថាអ្នកបានយកចិត្តទុកដាក់ស្តាប់ និងត្រូវប្រាកដថាអ្នកបានយល់អំពីអ្វីដែលគេបាននិយាយមកកាន់អ្នក។
មានភាពច្បាស់លាស់ ៖ ជៀសវាងការធ្វើឱ្យអត្ថន័យនៃការសន្ទនារបស់អ្នកមានភាពស្មុគស្មាញ ដូចនេះចូរប្រើភាសាសាមញ្ញ ហើយនិយាយត្រង់ៗ ជាពិសេសក្នុងស្ថានភាពដែលអ្នកត្រូវធ្វើការសម្រេចចិត្តក្នុងរឿងណាមួយ។
ការស្វែងយល់ចិត្ត៖ បង្ហាញការពីការយល់ស្របនឹងគំនិតរបស់ភាគីដែលអ្នកសន្ទនាជាមួយ និងទទួលស្គាល់ទស្សនៈរបស់ពួកគេ ដែលអាចបង្កើតបរិយាកាសក្នុងការសន្ទនានោះកាន់តែមានភាពស៊ីចង្វាក់គ្នា និងយល់ពីគ្នាកាន់តែខ្លាំងមួយកម្រិតទៀត។
ការសួរសំណួរ៖ បញ្ជាក់ពីអ្វីដែលអ្នកមិនយល់ដោយធ្វើការសួរសំណួរ ដោយនេះបង្ហាញពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់របស់អ្នកទៅនឹងភាគីដែលអ្នកកំពុងតែសន្ទនាជាមួយ។
បើកចិត្តឱ្យទូលាយ៖ នៅក្នុងពេលដែលអ្នកកំពុងសន្ទនាជាមួយនឹងអ្នកដទៃប្រាកដណាស់គេតែងមានគំនិត និងទស្សនៈខុសពីអ្នកជាក់ជាមិនខាន ដូចនេះចូរអ្នកបើកចំហចិត្តឱ្យទូលាយ និងទទួលយកថាអ្នកដ៏ទៃអាចមានគំនិតក្នុងការផ្តល់យោបល់ និងបទពិសោធន៍ខុសៗពីគ្នា។
តាមរយៈការអនុវត្តយុទ្ធសាស្ត្រមួយចំនួននេះនឹងអាចជំរុញឱ្យការប្រាស្រ័យទាក់ទងរបស់អ្នកកាន់តែប្រសើរឡើងមួយកម្រិត និងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃឱ្យកាន់តែមានប្រសិទ្ធភាព។