spot_img
spot_img
Homeទូទៅវិធីសាស្រ្តដើម្បីធ្វើឲ្យការសន្ទនាមានប្រសិទ្ធភាព

វិធីសាស្រ្តដើម្បីធ្វើឲ្យការសន្ទនាមានប្រសិទ្ធភាព

-

ការសន្ទនាគឺជាជំនាញដ៏សំខាន់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងការងារ។ ហើយការសន្ទនាដែលមានប្រសិទ្ធភាពមិនមែនគ្រាន់តែជាការនិយាយនោះទេ តែជាការភ្ជាប់ទំនាក់ទំនង ការយល់គ្នា និងការសម្រេចគោលដៅ។

ខាងក្រោមនេះជាវិធីសាស្រ្តសំខាន់ៗដែលអ្នកអាចអនុវត្តបាន៖

១. ស្ដាប់ឲ្យបានច្រើនជាងនិយាយ
មូលដ្ឋានគ្រឹះនៃការសន្ទនាដ៏ល្អគឺការស្តាប់។ ការស្តាប់ដោយយកចិត្តទុកដាក់បង្ហាញថាអ្នកគោរពអ្នកដទៃ ហើយជួយអ្នកយល់ពីទស្សនៈរបស់ពួកគេ។ កុំប្រញាប់ប្រញាល់និយាយនៅពេលដែលអ្នកដទៃកំពុងនិយាយ តែត្រូវផ្តោតអារម្មណ៍ស្តាប់អ្វីដែលពួកគេនិយាយ ហើយឆ្លើយតបទៅនឹងខ្លឹមសារដែលពួកគេបានលើកឡើង។

២. និយាយឲ្យបានច្បាស់លាស់និងខ្លី
ប្រសិនបើអ្នកចង់ឲ្យអ្នកដទៃយល់ពីអ្នក អ្នកត្រូវតែនិយាយឲ្យច្បាស់លាស់ និងខ្លីល្មម ពីព្រោះកាលបើអ្នកនិយាយវែងអន្លាយអាចធ្វើឲ្យអ្នកស្តាប់បាត់បង់ការចាប់អារម្មណ៍។ ដូចនេះ មុននឹងនិយាយ អ្នកត្រូវគិតពីអ្វីដែលអ្នកចង់និយាយជាមុនសិន។ ប្រើពាក្យសាមញ្ញៗដែលងាយយល់ ហើយចូលទៅត្រង់ចំណុចសំខាន់តែម្តង។

៣. សួរតំណួរល្អៗ
សំណួរល្អអាចជួយរក្សាការសន្ទនាឲ្យមានលក្ខណៈបន្តទៅមុខ ហើយបង្ហាញពីការចាប់អារម្មណ៍របស់អ្នក។ អ្នកអាចងាកមកសួរសំណួរបើកចំហដូចជា “ហេតុអ្វី?” “ដោយរបៀបណា?” ឬ “តើអ្នកគិតយ៉ាងម៉េច?” ដើម្បីជំរុញឲ្យអ្នកដទៃចែករំលែកគំនិតកាន់តែច្រើន។

៤. យកចិត្តទុកដាក់លើកាយវិការ
ការទំនាក់ទំនងមិនមែនត្រឹមតែតាមរយៈពាក្យសម្ដីនោះទេ តែតាមរយៈកាយវិការផងដែរ។ កាយវិការរបស់អ្នកអាចជួយពង្រឹងសារដែលអ្នកចង់និយាយ។ អ្នកត្រូវរក្សាទំនាក់ទំនងភ្នែកជាមួយអ្នកសន្ទនា និងប្រើកាយវិការដែលសមរម្យ ហើយយកចិត្តទុកដាក់លើកាយវិការរបស់អ្នកដទៃដើម្បីយល់ពីអារម្មណ៍របស់ពួកគេ។

៥. ត្រៀមខ្លួនជាស្រេច
សម្រាប់កិច្ចសន្ទនាសំខាន់ៗ ការរៀបចំខ្លួនអាចជួយកាត់បន្ថយភាពភ័យខ្លាចនិងបង្កើនទំនុកចិត្តរបស់អ្នក។ អ្នកត្រូវគិតពីចំណុចសំខាន់ៗដែលអ្នកចង់និយាយមុននឹងចាប់ផ្តើម ដើម្បីឱ្យការសន្ទនាកាន់តែរលូន។

សរុបមក ការសន្ទនាប្រកបដោយប្រសិទ្ធភាពគឺជាជំនាញដែលអាចរៀនសូត្របាន។ ការអនុវត្តវិធីសាស្ត្រទាំងនេះនឹងជួយឲ្យអ្នកក្លាយជាអ្នកទំនាក់ទំនងដ៏ល្អនៅក្នុងគ្រប់កាលៈទេសៈទាំងអស់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ