spot_img
spot_img
Homeបច្ចេកវិទ្យាក្រុមហ៊ុន Microsoft បានចេញ AI ថ្មីដែលអាច ធ្វើការសម្រេចចិត្តជំនួសមនុស្សបានក្នុងវិស័យមុខជំនួញ

ក្រុមហ៊ុន Microsoft បានចេញ AI ថ្មីដែលអាច ធ្វើការសម្រេចចិត្តជំនួសមនុស្សបានក្នុងវិស័យមុខជំនួញ

-

បច្ចេកវិទ្យា AI ថ្មីមួយដែល Microsoft ទើបតែបញ្ចេញ ដែលមានឈ្មោះថា “OptiMind”។ វាត្រូវបានគេអះអាងថាមានសមត្ថភាពអាចធ្វើការសម្រេចចិត្ត (Decision Making) បានល្អជាងមនុស្សទៅទៀត ជាពិសេសក្នុងការដោះស្រាយបញ្ហាស្មុគស្មាញផ្នែកធុរកិច្ច។

ដោយ OptiMind គឺជាប្រព័ន្ធ AI ដ៏ទំនើបមួយដែលអាចបកប្រែ «ភាសានិយាយធម្មតា» ឱ្យទៅជាគំរូគណិតវិទ្យាដ៏ស្មុគស្មាញសម្រាប់ការដោះស្រាយបញ្ហាធុរកិច្ច ដូចជាការដឹកជញ្ជូន ការរៀបចំកាលវិភាគរោងចក្រ ឬខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាលពីមុនតម្រូវឱ្យមានអ្នកជំនាញសរសេរកូដដើម្បីដោះស្រាយ។ ចំណុចដែលធ្វើឱ្យ OptiMind មានភាពលេចធ្លោមួយទៀតនោះគឺដំណើរការ «Solver-in-the-Loop» ដែលអនុញ្ញាតឱ្យប្រព័ន្ធនេះចេះត្រួតពិនិត្យ និងកែតម្រូវកំហុសដោយខ្លួនឯង ដើម្បីធានាបាននូវភាពត្រឹមត្រូវខ្ពស់សម្រាប់ការអនុវត្តជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម។ នេះគឺជាការវិវត្តដ៏សំខាន់មួយដែលបោះជំហានពី Generative AI (បង្កើតអត្ថបទ/រូបភាព) ទៅជា Decision AI (ការសម្រេចចិត្តក្នុងអាជីវកម្ម) ដោយវាមានសមត្ថភាពដោះស្រាយបញ្ហា Optimization បានល្អជាងម៉ូដែលដទៃទៀត ដូចជា GPT-4o Mini ជាដើម។

យ៉ាងណាមិញ Microsoft កំពុងនាំមុខគេក្នុងការប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាពិតៗក្នុងពិភពជំនួញ (Real-world business problems) ដោយមិនចាំបាច់ត្រូវការអ្នកជំនាញគណិតវិទ្យាមកអង្គុយគណនាដូចមុនឡើយ ដែលវានឹងជួយសន្សំសំចៃពេលវេលានិងថវិកាបានយ៉ាងច្រើនសម្រាប់ក្រុមហ៊ុនធំៗ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ